ជំងឺកូវីដ១៩បានធ្វើឱ្យតារាថៃជាច្រើនរូបឆ្លង ជាអកុសល Bella Ranee តារាស្រីរូបស្រស់ក៏បានឆ្លងនូវជំងឺមួយនេះហើយកំពុងតែធ្វើការព្យាបាល ដោយឥលូវនេះក៏គេមិនដឹងថាស្ថានភាពយ៉ាងណានោះដែរ។ ទន្ទឹមនឹងនេះដែរ គេឃើញថាហ្វេនៗ និងមិត្តភក្ដិតារាបាននាំគ្នាលើកទឹកចិត្តនៅក្នុងcomment និងបង្ហាញពីការព្រួយបារម្មណ៍ផងដែរ។ អ្វីដែលធ្វើឱ្យគេនិយាយពេញទឹកពេញដីនោះគឺនៅពេលដែរ Pope Thanawat បានធ្វើការcommentនៅក្នុង IG របស់ Bella ថាតស៊ូឡើង រួមទាំងប្រាប់ថាខ្លួននឹងរងចាំBella ជាសះស្បើយឡើងវិញ។
After Footer (Active) - damrei Mr1 Zone2
បន្ទាប់ពី Pope បានផ្ញើនូវសារជូនពរនេះហើយហ្វេនក៏នាំគ្នាចូលទៅLike និងទៅcomment នៅក្រោមយ៉ាងច្រើនឥតគណនា។ ដូចដែលបានដឹងហើយ Pope និងBella ធ្លាប់សម្ដែងក្នុងរឿង Love Destiny និងRoy Leh Marnya ជាមួយគ្នា ដោយអ្នកទាំងពីរមើលទៅពិតជាសាកសមគ្នា ហើយហ្វេនៗក៏គាំទ្រអ្នកទំាងពីរឱ្យនៅជាមួយគ្នា។