មានកាដូរយ៉ាងពិសេសមុនទៅហើយ! តារាស្រីរូបស្អាតតួឆ្នាស់តួឆ្នើមក្នុងរឿងភាគថៃនាង Yardthip Rajpal ជីវិតក្រោយរៀបការមានតែស្នាមញញឹមស្វាមីជូនកាដូរពិសេសឲមុនថ្ងៃមុននៃក្ដីស្រលាញ់ដែលនឹងមកដល់ឆាប់ៗនេះ បានទាំងផ្កាបានទាំងឡានសេរ៊ីទំនើបថ្មី។
ដោយតារាស្រីនាង Yardthip ពេលនេះបានក្លាយជាអ្នកម្ដាយគេហើយ រូបនាងបានបង្កើតបានកូនស្រីគួរឲស្រលាញ់ម្នាក់និងមានស្វាមីជាអ្នកជំនួញជោគជ័យវ័យក្មេងមួយរូប។ មិនដូចក្នុងរឿងដែលនាងសម្ដែងតែងតែជាតួឆ្នាស់ខកស្នេហ៍នោះទេ សម្រាប់ជីវិតក្រៅឆាកវិញរូបនាងជាតារាស្រីដែលមានជីវិតស្នេហាស្រស់បំព្រងមានកូនគួរឲស្រលាញ់និងមានស្វាមីដែលយល់ចិត្ត។ ក្នុងឱកាសថ្ងៃបុណ្យនៃក្ដីស្រលាញ់ដែលជិតមកដល់ក៏ Surprise ភរិយាទុកជាមុនជូនកាដូរជាឡានទំនើបពណ៌សមួយគ្រឿង មិនទាន់អស់ទេបើកក្រោយគូទឡានសម្រាប់តែឃើញបាច់ផ្កាកុឡាបក្រហមមួយបាច់យ៉ាងធំថែមទៀតផង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ