អបអរសាទរ! ទីបំផុតតារាថៃ Apinya រៀបការហើយកាលពីព្រឹកមិញនេះ តែងខ្លួនស្រស់ស្អាតណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាសម្ដែងថៃស្រីនាង Apinya តែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ទៅលើស្ទាយ៍តុបតែងខ្លួនរបស់នាង ហើយកាលពីចុងឆ្នាំ២០១៨កន្លងទៅនេះ នាងក៏បានភ្ជាប់ពាក្យជាមួយនិងគូស្នេហ៍សំណព្វចិត្តលោក Nantawut ថែមទៀតផង។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ Apinya និងគូដណ្តឹងបានដឹកដៃគ្នាចូលរោងជ័យ ក្រោមបរិយកាសដែលពោរពេញទៅដោយសេចក្តីសុខ ដោយក្នុងនោះកម្មវិធីមង្គលការទាំងមូលក៏មានវត្តមានភ្ញៀវកិត្តិយសជាច្រើន មកចូលរួមអបអរសាទរផងដែរ។

ក្រោយពេលឃើញបែបនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមអបអរសាទរ និងសរសើរដល់ការតុបតែងខ្លួនរបស់តារាស្រីរូបនេះ ថ្ងៃរៀបការពិតជាស្រស់ស្អាតខ្លាំងណាស់៕ តោះ! កុំឲ្យខាតពេលវេលាយូរទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី