មានទៅធម្មតាអី! តួឯកស្រីទាំងពីរដួងគឺតារាស្រីនាង Baifern Pimchanok និងតារាស្រីនាង Richy Oranate បញ្ចេញកាយវិការរាំស្ទាយឥណ្ឌាតុបតែងខ្លួនជានារីឥណ្ឌាសម្រាប់រឿងភាគថ្មី អ្នកគាំទ្រសសើរពីស្នាដៃនិងការខំប្រឹង។
ដោយរឹតតែងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនោះគឺតារាស្រីនាង Richy ជាធម្មតារូបនាងមិនសូវមានវីដេអូរាំដូចតារាផ្សេងទេ ស្រាប់តែសម្រាប់រឿងនេះរូបនាងរៀនរាំក្បាច់ឥណ្ឌាតែម្ដង។ ហើយរឿងភាគដែលអ្នកទាំងពីរបានសម្ដែងរួមគ្នានិងបានបង្ហាញក្បាច់រាំនោះមានចំណងជើងថា Sinaeha Saree ជារឿងរ៉ាវស្នេហាបង្កប់រឿងអាថ៌កំបាំងសម្លៀកបំពាក់Sareeបុរាណមួយដែលមានប្រវិត្ដពីអតីតកាល។ តោះមកមើលការរាំបែបរឿងឥណ្ឌារបស់តារាស្រីទាំងពីរដួង៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ