ពិតណាស់កាលពីយប់មិញនេះតារាសម្ដែង ផេន ខេត ដែលទើបតែក្លាយជាមនុស្សស្រីពេញលក្ខណៈ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីគ្រប់គ្នាបានឃើញនាង បង្ហោះរូបភាព និងសារដ៏ផ្អែមល្ហែមទៅកាន់គូស្នេហ៍។
ក្នុងនោះផងដែរ ផេន ខេត បានបង្ហោះសាររៀបរាប់ថា៖ «បើអូនខុស បើអូនឌឺ អូនងក់ងរ បើអូនរឹង អូនតមាត់ អូនរករឿង អូនកាច បងខឹងអូនចុះ តែកុំទុកអូនចោលមកលួងអូនវិញផង អរគុណដែលនៅក្បែរគ្រប់ពេលណាលោកប្ដី កុំចង់ចាញ់ឈ្នះប្រពន្ធអីឲ្យប្រពន្ធឈ្នះទៅព្រោះជាចរិកស្រលាញ់ប្រចណ្ឌ័ប្ដីពេក នឹកណាស់ហ៊ាឆ័យ លោកប្ដី»។
ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនច្រើននាំគ្នាសរសើរដ៏តារាស្រី ផេន ខេត មិនត្រឹមតែមានគូស្នេហ៍ដែលចេះយល់ចិត្តនោះទេ ហើយថែមទាំងមានរូបរាងស្រស់សង្ហាមិនចាញ់តារាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី