ទោះបីត្រូវផ្អាកការងារសម្រាកព្យាបាលជម្ងឺកូវីដ១៩នៅផ្ទះក៏ដោយយ៉ាងណា “bellacampen” តារ៉ាស្រីរបស់មហាជនក៏មិននៅស្ងៀមដែល។ ក្នុងកំឡុងពេលគួរអោយបារម្មណ៍នេះអ្នកឆ្លងគ្រប់គ្នាគេខិតខំគេងសម្រាក បរិភោគអាហារពៅ ធ្វើលំហាត់ប្រាណ ប៉ុន្តែតារ៉ាស្រីយើងវិញ វិញាណ Presenter ចូលខ្លួននាងផុសប្រូម៉ូតផលិតផលផ្សេងជាច្រើន។
អាចនិយាយបានថាគ្មានអ្វីមករារាំង Spirit ធ្វើការងាររបស់ bella បានឡើយ នាងបានផុសរូប វីដេអូ និង Story អំពីប្រែនផលិតផលដែលនាបានចុះកុងត្រាធ្វើជាតារ៉ាផ្សព្វផ្សាយអោយនៅក្នុងអ៊ិនស្តាក្រាមជារៀងរាល់ថ្ងៃ។
ការផុសរបស់នាងមិនត្រឹមតែជាទំនួលខុសត្រូវការងារតែម៉្យាងនោះទេ តែវាក៏ជាអ្វីដែលធ្វើអោយក្រុមអ្នកគាំទ្រអាចមានអារម្មណ៍ធូស្បើយបានព្រោះយ៉ាងហោចណាស់ក៏បានដឹងថានាងនៅមានកំលាំងចិត្តតស៊ូជាមួយជម្ងឺកាចសាហាវនេះដែរ។
សុំសសើរចំពោះវិជ្ជាជីវ:ធ្វើការរបស់តារ៉ាស្រីរាជនី Presenter “bellacampen” មែនទែន ហើយក៏សូមជូនពរអោយ idol ឆាប់ជាសះស្បើយ ដើម្បីអាចបានត្រឡប់មកទទួលការងារប្រូម៉ូតបន្ថែមទៀត។
អត្ថបទដោយ សា