Great មន្ដស្នេហ៍មិនធម្មតាជិតដល់ Valentine អត់មានបាច់ផ្កាអោយស្រីទេមានតែខាងស្រីយកបាច់ផ្កាមកជូនវិញ!! មានវីដេអូ

អាចនិយាយបានថាមិនព្រមដកចិត្តទេសម្រាប់តារាសម្ដែងស្រីស្អាតពេញអោយដោយសមត្ថភាពនិងអារម្មណ៍ល្អយ៉ាង Jackie Shakeline ច្បាស់លាស់ក្នុងចិត្តមករហូតថាតួឯកកំលោះរូបសង្ហាពូកែលេងសើចយ៉ាង Great Warintorn គឹជាបុរសក្នុងក្ដីស្រម៉ៃ

ហើយមុននេះក៏មានថតវីដេអូណែនាំខ្លួន ដើម្បើផ្ញើរដាក់ពាក្យប្រកួតប្រជែងតំណែងជាកូនប្រសារស្រីដល់ម៉ាក់ Kong ម្ចាស់ហាងមាស hope for Thai money ដែលបានចេញមុខមកប្រកាសរកកូនប្រសារស្រី នរណាដែលអាចយកឈ្នះចិត្តកូនប្រុសបាននិងបានរង្វន់មាស​ 20 តំឡឹង ហើយក៏បានក្លាយជាប្រធានបទទទួលបានការចាប់អារម្មណ៍ជាខ្លាំង ព្រមជាមួយនិងសម្លេងគាំទ្រលាន់រំពង ហើយជាក់ស្ដែង Jackie ក៏មិនព្រមបោះបង់ សុំធ្វើដំណើរប្រមូលពិន្ទុដោយការអោបបាច់ផ្កាទៅជូនកំលោះ Great យ៉ាងមានជំនឿចិត្តចា

After Footer (Active) - damrei Mr1 Zone2

នៅក្នុង IG ជាងតែងមុខពីរនាក់ Jackie @yod_yakuzaboss  បានបង្ហាញវីដេអូដែលកញ្ញា Jackie អោបបាច់ផ្កាដ៏ស្រស់ស្អាតទៅអោយ Great Warintorn នៅឯហាងបាយ ខាងស្រីបាននិយាយជាមួយនិងខាងប្រុសថា “រីករាយថ្ងៃនៃក្ដីស្រលាញ់ណាចា មួយនេះផ្ញើរជូនម៉ាក់ Kong ផងណា តើអ្នកនឹងទៅដល់ឡោមសាក់ទេ? សុំកាដូនៃក្ដីស្រលាញ់ សម្រាប់លេខផ្សេងៗត្រូវប្រញាប់បន្ទិចហើយ សុំទោសផងព្រោះពេលនេះលេខ  375 បាននាំមុខមុនហើយ”

ធ្វើអោយខាងប្រុសញញឹមប៉ោងថ្ពាល់ និងប្រាប់ Jackie វិញថា “អគុណខ្លាំងណាស់ណា Jackie រីករាយថ្ងៃនៃក្ដីស្រលាញ់ណា”

ហ្វេនៗគ្រាន់តែបានឃើញប៉ុណ្ណឹងចុចឡាយចូលខមិនបង្អាប់ពេញ IG ចង់អោយលេខ  375 ជាប់ជុំចុងក្រោយ គាំទ្រអស់ពីចិត្តតែម្ដងហើយចា

អត្ថបទដោយ : នីត្តា