Pattie ចូលចិត្តស្លៀកពាក់អញ្ចឹងបាន Dan ជាសង្សាចេះតែប្រច័ណ្ឌ…ដល់ថ្នាក់ចូលទៅ comment លឿនជាងរន្ទះទៅទៀត! មានវីដេអូ
មិនសូវជាបានឃើញឈុតស៊ិចស៊ីប៉ុន្មានទេ សម្រាប់កញ្ញាថ្ពាល់ផ្អែមល្ហែមយ៉ាង Pattie Angsumalin គ្រាន់តែបញ្ចេញតិចៗសោះក៏ធ្វើអោយកំលោះរំជើបរំជួលណាស់ទៅហើយ ដូចមុននេះអញ្ចឹង Pattie ទៅដើរលេងនៅសមុទ្រ ហើយស្លៀកឈុតហែលទឹកជារ៉ូមសឺរ៉ូមកពាក់ពីលើ
ហើយដល់ពេលថ្មីៗនេះក្នុង IG @pattieung Pattie បានផុសរូបភាពមានស៊ិចស៊ីតិចៗ ជាមួយនិងឈុតពណ៌សមានវាលត្រង់ដើមទ្រូង វាលទាំងចង្កេះ បង្ហាញអោយឃើញស្បែកសខ្ចីម៉ត់រលោងមិនចាញ់ពន្លឹព្រះអាទិត្យនៅមាត់សមុទ្រនោះទេ មួយសន្លឹកនេះស៊ិចស៊ីជាងរាល់ដងដែលនាងផុស
ដល់ថ្នាក់ម្ចាស់ចិត្តយ៉ាង Dan Woravet ចូលទៅខមិនប្រាប់ថា “ច្រណែនអ្នកថតអោយដល់ហើយ” ហ្វេនៗឃើញហើយនាំគ្នាបង្អាប់ឆ្លើយឆ្លងជាហូរហែខាងក្រោមខមិតរបស់ខាងប្រុស
អត្ថបទដោយ : នីត្តា