កម្រងរូបស្ទាយតួឯកស្រីនាង Chompooតែងខ្លួនពពោះកូនស្រី កូនបីហើយនៅតែស្អាតភ្លឹង!!

តោះមកមើលឈុតម៉ែឈុំ! បើមិនស្អាតមិនប្លែកមិនមានស្ទាយថ្មីៗមិនមែនជាតួឯកស្រីនាង Chompoo Araya ទេ តារាសម្ដែងស្រីជើងចាស់ដួងនេះនៅតែស្អាតខ្ញង់ជាមួយការតុបតែងខ្លួនទាន់សម័យខណះដែលកំពុងពពោះកូនទី៣។

ដោយតារាស្រីនាង Chompoo ពេលនេះបានក្លាយជាអ្នកម្ដាយកូនបីហើយ ថែមទាំងពេលនេះកំពុងពពោះកូនស្រីដូចបំណងប្រាថ្នាចង់បានផងដែរ។ ការពពោះដំបូងរបស់នាងគឺបានកូនភ្លោះប្រុសទាំងពីរ កូនក្រោយនេះនាងនិងស្វាមីចង់បានស្រីម្នាក់ហើយក៏បានដូចបំណងមែន ធ្វើឲគ្រប់គ្នាក្នុងគ្រួសារមានការរីករាយជាខ្លាំងផងដែរ។ ចំណែកតារាស្រីហ្វេសិននាង Chompoo វិញកូនបីហើយ ក៏មិនចោលក្ដីស្រលាញ់ចំពោះការតុបតែងខ្លួនផងដែរ នៅតែលេងខ្លួនតែងកាយមួយស្អាតតាមបែបដែលនាងចូលចិត្តជាមួយម៉ូតសម្លៀកបំពាក់ម៉ាកល្បីៗថែមទៀងផង។ តោះមកមើលស្ទាយរបស់ម៉ែឈុំ៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ