តារាសម្ដែងស្រីដែលកំពុងតែមានប្រជាប្រិយភាពខ្ពស់ Bow Maylada កំឡុងពេលនេះមានតម្រូវការខ្ពស់ដោយនាងតែមានរឿងថ្មីៗជាច្រើនរងចាំនាង។ បន្ទាប់ពីបញ្ចប់រឿងដែលនាងបានសម្ដែងជាមួយតារាប្រុសល្បីប្រចាំប្រទេសថៃNadech Kugimiya និងកំពុងតែធ្វើការថតរឿងជាមួយនឹងMark Prin នាងក៏មានការងារថ្មីបន្ថែមទៀត។ ថ្ងៃនេះដែរ
Daradaily ក៏បានធ្វើការផ្សាយថា Bow Maylada និងJames Jirayu នឹងសម្ដែងជាមួយគ្នាក្នុងរឿងថ្មីរបស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ដែលផលិតដោយតារាសម្ដែងកំពូល Anne Thongprasom។ ទោះជាយ៉ាងណាគេក៏មិនទាន់ដឹងថាចំណងជើងរបស់រឿងនោះមានឈ្មោះអ្វីដែរ ហើយក៏មិនទាន់មានព័ត៌មានអ្វីដើម្បីបញ្ជាក់ផងដែរ។