ក្ដៅៗ! មិននឹកស្មានថា Esther និង Punpun ប្រឈមមុខផ្លូវច្បាប់ជាថ្មីម្ដងទៀតសោះ!

ប្រិយមិត្តជាច្រើនប្រាកដជានៅចាំថាកាលពីប៉ុន្មានខែមុនតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Esther និងកញ្ញា Punpun ត្រូវបានប្រឈមនឹងបញ្ហាផ្លូវច្បាប់ រឿងថតផ្សព្វផ្សាយគ្រឿងសម្អាងខុសច្បាប់ ធ្វើឲ្យនាងត្រូវផាកពិន័យអស់ទឹកប្រាក់មួយចំនួនទៀតផង។

ជាក់ស្ដែងស្រាប់តែពេលនេះ រឿងបែបនេះក៏កើតមានឡើងចំពោះអ្នកទាំងពីរម្ដងទៀត ដោយកាលពីម្សិលមិញនេះ អ្នកទាំងពីរបានចេញមុខទៅបំភ្លឺនៅនាប៉ុស្ដិ៍ប៉ូលីស ពាក់ព័ន្ធនឹងការថតផ្សព្វផ្សាយផលិតផល ថែរក្សាសម្ផស្សខុសច្បាប់មួយ ដោយតុលាសម្រេចឲ្យស្ថិតក្រៅការឃុំខ្លួន តែត្រូវធ្វើការផាកពិន័យក្នុងម្នាក់១សែនបាត។

ពិតណាស់រឿងនេះធ្វើឲ្យមហាជនជាច្រើនសឹងតែមិនជឿ ថាតារាស្រីទាំងពីររូបនេះ បែរជាជួបប្រទះរឿងសយដដែលៗដូចគ្នាបែបនេះសោះ៕

អត្ថបទដោយ៖សុីវលី