មួយរឿងនេះសុទ្ធតែតួល្បី James Ma, Matt និងតារាល្បីជាច្រើនរូបនឹងចូលរួមសម្ដែងក្នុងរឿង Sup Tar 2550 របស់ Ken និងAnne Thong

រឿង Sup Tar 2550 គឺរឿងថៃថ្មីដែលសម្ដែង និងផលិតដោយ  Ken Theeradeth and Noi Bussakorn ជាពិសេសគឺមានការចូលរួមសម្ដែងពីតារាស្រីល្បីជើងចាស់ Anne Thongprasom បន្ទាប់ពីអ្នកទាំងពីរសម្ដែងជាមួយគ្នា​តាំងពីជាង១០ឆ្នាំមុនទៅហើយ។ តាមរយៈអ្នកកាសែតថៃ តារាថៃល្បីរបស់ប៉ុស្តិ៍លេខ៣ នឹងចូលរួមសម្ដែងជាតួពិសេសនៅក្នុងរឿងដែលចាក់ផ្សាយក្នុង ឆាប់ៗនេះ។

ក្នុងនោះដែរ  Chompoo Araya និងកូនប្រុសភ្លោះរបស់នាងទើបនឹងបញ្ចប់ឈុតឆាករបស់ខ្លួន។ មិនតែប៉ុនណ្ណោះ តារាសម្ដែងស្រីដែលល្បីដូច Toey Jarinporn, Matt Peranee​ និងJanie Thienphosuwan ក៏មានឱកាសចូលរួមនៅក្នុងរឿងដ៏ពិសេសមួយនេះផងដែរ។ ថ្មីៗនេះ តារាប្រុសសង្ហា James Ma ក៏បានចាប់ផ្ដើមថតឈុតឆាកដែលខ្លួនធ្វើជាតួពិសេសក្នុងរឿង។
After Footer (Active) - damrei Mr1 Zone2

 Eriya