ជួបរឿងបែបនេះនរណាក៏ខ្លាចដែរ!! Bbillkin ត្រូវជនមិនស្គាល់មុខជិះឡានតាមទាំងយប់ទាំងថ្ងៃ!

ជារឿងគួរអោយខ្លាចមួយដែលកើតមានចំពោះតារ៉ាចម្រៀងនិងតារ៉ាសម្តែងប្រុស “bbillkin” ដែលកំពុងមានឈ្មោះបោះសំលេង និងមានអ្នកគាំទ្រជាច្រើននាក់ទាំងក្នុងប្រទេសថៃ និងនៅក្រៅប្រទេស តែថ្មីៗនេះតារ៉ាប្រុសរបស់យើងបានប្រាប់ថាគាត់បារម្មណ៍ពីសុវត្ថិភាពខ្លួននិងគ្រួសារណាស់ព្រោះមានឡានមួយជិះតាមគាត់គ្រប់ពេលវេលាជាច្រើនថ្ងៃមកហើយ។​

After Footer (Active) - damrei Mr1 Zone2

ដោយតារ៉ាប្រុស bbillkin បានផុសផ្តល់ពត៌មាននៅក្នុង Story អ៊ិនស្ត្រាក្រាមថា “ជំរាបសួរបាទ ជាច្រើនថ្ងៃកន្លងមកនេះនៅតាមផ្លូវពេលចេញពីផ្ទះ និងពេលត្រឡប់មកពីធ្វើការ ខ្ញុំសង្កេតឃើញមានរថយន្តមួយគ្រឿងជិះតាមខ្ញុំ ជារថយន្តដដែល ពណ៌ដដែល ជិះតាមជារាងរាល់ថ្ងៃ..

ពេលចាប់អារម្មណ៍ដឹងហើយខ្ញុំព្រួយបារម្មណ៍ខ្លាំងណាស់ពីព្រោះកន្លែងដែលគេជិះតាមនោះនៅឆ្ងាយពីផ្ទះ ហើយណាមយយធ្វើអោយខ្ញុំខ្វល់ពីសុវត្ថិភាពរបស់ក្រុមគ្រួសារផងដែរ។ រហូតមកដល់យប់មិញខ្ញុំបានឈប់ឡាន់ហើយចុះទៅនិយាយសាកសួរតែម្ចាស់ឡាននោះមិនព្រមបើកកញ្ចក់ឡាននិយាយទេ​ ថែមបើកគេចទៅបាត់ទៀត..

បើករណីជាហ្វែនខ្លាប់ខ្ញុំសូមអរគុណចំពោះទឹកចិត្តស្រលាញ់យ៉ាងជ្រាលជ្រៅមួយនេះ តែខ្ញុំសុំម៉្យាងសុំផ្តល់ឧកាសអោយខ្ញុំមានពេលវេលា និងមានកន្លែងផ្ទាល់ខ្លួនផងធ្វើបែបនេះខ្ញុំខ្លាចណាស់។ សូមបញ្ជាក់ម្តងទៀតពេលនេះខ្ញុំនឹងចាស់ទុំនៅក្រុមហ៊ុនបានរៀបចំឯកសាចេញចាប់បុគ្កលគ្រោះថ្នាក់នោះហើយ ពីព្រោះយើងមិនចង់អោយមានរឿងធ្ងន់ធ្ងរជាងនេះកើតឡើង។ ”

អត្ថបទដោយ សា