មើលតែពោះក៏ដឹងថាថ្លោះដែរ!​ Chompoo បង្ហាញទំហំពោះធំណាស់….តែរូប Sticker គួអោយចាប់អារម្មណ៍រឿងឈ្មោះកូនស្រី!!! មានរូបភាព

ទោះបីជាកំពុងពរពោះតែអាចនិយាយបានថាស្អាតណាស់ សម្រាប់អ្នកម៉ាក់តារាស្រីស្អាតយ៉ាង Chompoo Araya ក្រោយពីចេញមកប្រកាសដំណឹងល្អរឿងមានកូនស្រី ក៏មិនដែលឃើញថាថ្ងៃណាមួយដែលម៉ាក់ៗមើលទៅទ្រុតទ្រូមដូចអ្នកមានផ្ទៃពោះនោះទេ ឃើញតែពោះរីកធំឡើងជារឿយៗ

ដូចរូបភាពជាក់ស្ដែងនេះអញ្ចឹង ម៉ាក់ Chompoo បង្ហោះនៅក្នុង IG ខណៈពេលទៅចូលរួមក្នុងកម្មវិធីក្នុងឈុតវែងយឺតពណ៌ខ្មៅ ម៉ាក់ៗយកដៃទ្រពោះដែលកំពុងបង្ហាញអោយឃើញច្បាស់ថាធំប៉ុណ្ណាហើយ ប្រហែលមិនយូរទៀតទេនិងបានឃើញមុខកូនស្រីហើយ

After Footer (Active) - damrei Mr1 Zone2

ក្រៅពីហ្វេនៗដែលនាំគ្នាចូលទៅសរសើរពីសម្រស់របស់ម៉ាក់ហើយក៏នៅមានប្រាប់ពីអារម្មណ៍របស់ខ្លួនដែលកំពុងទទឹងរងចាំមើលមុខកូនស្រីពៅរបស់អ្នកម៉ាក់ស្អាតទៀតផង ហើយក៏នៅមានលួចសង្កេតមើលពីឃ្លានិងរូប sticker ស្រដៀងនិងរូបសត្វកំប្រុក និងរូបត្បូងពេជ្រ ធ្វើអោយហ្វេនៗសង្ស័យថាអាចជាឈ្មោះកូនស្រីក៏ថាបានដែលទាក់ទងនិងការបង្ហាញរបស់ម៉ាក់ៗ

អត្ថបទដោយ : នីត្តា