ទ្រឹស្ដីអ្នកអត់សង្សាគឺអញ្ចឹង! Min Phichaya ស្គាល់រសជាតិអ្នកអត់សង្សាក្នុងថ្ងៃ Valentine ហើយ……តែក៏អាចញញឹមស្រស់បានដូចដើមដែរ!! មានរូបភាព

Min Phichaya រីករាយស្រស់ស្រាយក្នុងការទទួលស្វាគមន៍ថ្ងៃនៃក្ដីស្រលាញ់តែម្នាក់ឯងក្នុងឆ្នាំដំបូងនេះ  បិតបេះដូងបន្ទិចសិនព្រោះមានអ្នកចូលមកចេវចូវដែរប៉ុន្ដែមិនទាន់យកចិត្តទុកនិងនរណាជាពិសេសនោះទេ

ញញឹមស្អាតៗទទួលស្វាគមន៍ថ្ងៃ 14 កុម្ភៈ ថ្ងៃនៃក្ដីស្រលាញ់ សម្រាប់តារាសម្ដែងស្រីស្អាត Min Phichaya ព្រោះមិនដឹងថាថ្ងៃនៃក្ដីស្រលាញ់ឆ្នាំនេះមានអារម្មណ៍យ៉ាងណា ព្រោះជាឆ្នាំដំបូងដែលអត់មានសង្សានៅក្បែរខ្លួនដូចរាល់ឆ្នាំ ជាក់ស្ដែងនាងបានបើកចិត្តនិយាយថា នៅទំនេរពិតៗ ព្រមទទួលថាមានអ្នកចូលមកចែវចូលខ្លះដែរ តែមិនទាន់យកចិត្តទុកដាក់ជាពិសេសនោះទេ

After Footer (Active) - damrei Mr1 Zone2

“នៅទំនេរចា ទំនេរពិតៗ នេះចាត់ទុកថាជាឆ្នាំដំបូងនៃការទទួលស្វាគមន៍ថ្ងៃនៃក្ដីស្រលាញ់តែម្នាក់ឯង (សើច) តាមពិតទៅ Min ក៏មិនបានគិតអ្វីច្រើននោះទេ សប្បាយៗព្រោះយើងមិនមែនតែម្នាក់ឯងទេដែរអត់សង្សា នៅមានមិត្តភ័ក្ដិជាច្រើនទៀត (សើច) ជាក់ស្ដែងមិនមានសង្សាមិនមានអ្វីចម្លែកនោះទេ ប្រសិនបើយើងគិតនៅក្នុងផ្លូវល្អនៅទំនេរបែបនេះធ្វើអោយយើងមានសេរីភាព ចង់ធ្វើអ្វីក៏បាន ចង់ទៅណាក៏បាន​ បើយើងគិតបានបែបនេះយើងលែងកើតទុកទៀតហើយ ដូច្នេះហើយកុំទៅប្រៀបធៀបខ្លួននិងអ្នកដទៃ កុំអង្គុយគិតថាគេមានសង្សា ហេតុអីយើងអត់មាន ព្រោះពេលខ្លះអ្នកមានសង្សាអាចនិងមិនសប្បាយចិត្តនិងមានក្ដីសុខដូចអ្នកអត់សង្សានោះទេ ឃើញទេនេះ Min អោយយោបល់ល្អៗសម្រាប់អ្នកអត់សង្សាហើយណា (សើច)

សួរថាឯកាទេ តាមពិតទៅមានខ្លះដែរ មនុស្សយើងធ្លាប់មានសង្សាហ្ន បើប្រាប់ថាអត់ឯកាសោះវាមិនដែលទេ ពេលនេះនៅទំនេរមាន ប៉ុន្ដែបើសួរថាមានអ្នកចូលមកនិយាយសារសងទច្បាស់ជាមានហើយ ព្រោះយើងក៏ស្អាតគ្រាន់បើដែរ (សើច) រាល់ថ្ងៃនេះមានអ្នកចូលមកចែវចូវយើងក៏សារសងទៅវិញជាមួយគ្រប់គ្នា តែមិនទាន់ចាប់អារម្មណ៍នរណាជាពិសេសទេ ព្រោះការងារច្រើនពេក Min ធ្វើការស្ទើតែរាល់ថ្ងៃ តែមិនបានបិតចិត្តបិតបេះដូងអីទេ បើត្រូវក៏មើលៗគ្នាទៅ មិនប្រញាប់និងរឿងស្នេហាទេលើកនេះ ថ្ងៃក្ដីស្រលាញ់ឆ្នាំនេះក៏នៅផ្ទះ បើមានអ្នកអញ្ជើញទៅណាក៏ទៅ ទោះបីជាយើងអត់មានសង្សាតែយើងមានមិត្តភ័ក្ដិ មានគ្រួសារក៏សប្បាយបានដូចគ្នាចា ដូច្នេះហើយទើបមិនមានអ្វីត្រូវតានតឹង ទំនេរតែយើងស្អាតបានយើង”

អត្ថបទដោយ : នីត្តា