Wow! ភរិយា កែវ វាសនា លេងនិយាយចំៗបែបនេះដាក់ស្វាមីហ្មង ធ្វើឲ្យមហាជនច្រណែនខ្លាំង!

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ ជីវិតគ្រួសាររបស់តារាចម្រៀងល្បីឈ្មោះលោក កែវ វាសនា កាន់តែមានសុភមង្គលខ្លាំងឡើងៗ ខណៈពេលនេះលោកមានកូនពីររូបហើយគឺប្រុសម្នាក់ស្រីម្នាក់ពិតជាអស្ចារ្យណាស់។

យ៉ាងណាមិញថ្មីៗនេះ ភរិយារបស់តារាប្រុសរូបនេះ បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ដោយអ្នកនាងបានផុសរូបភាពនិងសាររៀបរាប់អំពីស្វាមីអ្នកនាងចំៗក្នុងបណ្ដាញសង្គមរបស់ខ្លួនឯងថា៖

«ប្តីថារាល់ថ្ងៃបងគិតថាអូនសំណាងណាស់ហើយ មានប្តីស្មោះត្រង់ស្រលាញ់ប្រពន្ធកូនហើយ រីឯកូនៗគួរឲ្យស្រលាញ់ប្រុសមួយស្រីមួយបានដូចចិត្តទៀត អ្វីដែលពិសេសសម្រាប់អូននោះ អូនចង់ញាំអីញាំនឹងលុយក៍មានចាយពេញដៃ អូនចង់ទិញអីទិញនឹងប្តីមិនដែលហាមឃាត់ទេ ហើយតាមចិត្តប្រពន្ធរហូត។ សម្តីប្តីខ្ញុំនិយាយមកកាន់ខ្ញុំសឹងរាល់ថ្ងៃ តីសុខក្នុងជីវិត»។

ពិតណាស់ក្រោយពេលដែលមហាជនបានឃើញបែបនេះភ្លាម គ្រប់គ្នាក៏លាន់មានសរសើរដ៏លោក កែវ វាសនា ដែលបានបំពេញតួនាទីជាស្វាមីដ៏ល្អ និងរំភើបចិត្តចំពោះភរិយាលោកដែលបានស្វាមីដែលល្អសព្វគ្រប់បែបនេះ ពិតជាគួរឲ្យច្រណែនណាស់៕

អត្ថបទដោយ៖សុីវលី