Mond ប្អូនប្រុសរបស់ mint_chalida កើតកូវីដជាលើកទី២!! ហ្វែនៗនាំគ្នាបារម្មណ៍ខ្លាចតារ៉ាស្រីឆ្លងពីប្អូនប្រុសម្តងទៀត!

ក្តៅៗក្រុមហ៊ុន “GMMTV” ទើបចេញប្រកាសថាមានតារ៉ាប្រុសពីរនាក់កើតជម្ងឺកូវីដ១៩ ក្រោយមានអាការ:ឈឺករ ក្តៅខ្លួនសម្រេចចិត្តទៅពិនិត្យហើយបានលទ្ធផលវិជ្ជមានថ្ងៃនេះ។ តារ៉ាសម្តែង mond_tanutchai ប្អូនប្រុសបង្កើតរបស់ mint_chalida ជាម្នាក់ក្នុងចំណោមតារ៉ាដែលបានឆ្លងនោះ។

After Footer (Active) - damrei Mr1 Zone2

សម្រាប់តួឯកប្រុស mond លើកនេះជាលើកទីពីរហើយដែលគាត់បានកើតជម្ងឺកូវីដ ដោយលើកទីមួយគាត់ចម្លងមេរោគនេះទៅអោយបងស្រីដោយមិនដឹងខ្លួន ធ្វើអោយលើកនេះគ្រប់គ្នាកើតក្តីបារម្មណ៍ពីតារ៉ាស្រី ​mint ជាខ្លាំង ពីព្រោះបងប្អូនពីរនាក់នេះស្រលាញ់ និងស្និតស្នាលគ្នាខ្លាំងណាស់ មានឧកាសឆ្លងច្រើនបំផុត។

ទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកគាំទ្រសង្ឃឹមថា idol ស្រីមិនកើតជម្ងឺនេះជាលើកទីពីរចុះ ហើយក៏សូមជួនពរអោយតារ៉ាកំលោះសង្ហារ mond_tanutchai ឆាប់ជាសះស្បើយ។​

អត្ថបទដោយ សា