ឈុតធំ!! GMMTV ប្រកាសអាសន្នដោយមានតារ៉ាឆ្លង Covid-19 ម្តងបួននាក់ព្រមគ្នា តារ៉ាជាច្រើនរូបទៀតកំពុងរងចាំលទ្ធផលតេស្ត!
ទើបតែប្រកាសថាតារ៉ាប្រុស “mond_tanutchai” និង “ww.nawat” ឆ្លងជម្ងឺកូវីដ១៩មិនទាន់បាន៣០នាទីផង ឥឡូវនេះ GMMTV ចេញប្រកាសមួយទៀតហើយដោយបានប្រាប់ជាសាធារណ:ថាមានតារ៉ាពីររូបបន្ថែមទៀតបានលទ្ធផលវិជ្ជមាននោះគឺលោក “ssingss” និងកញ្ញា “janhae”!!
ធ្វើអោយរឿងនេះក្លាយទៅជារឿងធំរបស់វិស័យសិល្ប:ពីព្រោះនៅមានតារ៉ាជាច្រើនដួងទៀតរបស់ GMMTV ដែលបានសង្យ័យថាឆ្លងពីមិត្តរួមការងារ ហើយបាននាំគ្នាទៅត្រួតពិនិត្យរកមេរោគ។
អាចមានតារ៉ាឆ្លងមេរោគច្រើនជាងនេះទៀតពីព្រោះគ្រប់គ្នានៅធ្វើការកន្លែងតែមួយជាមួយគ្នា បើអីចឹងមែននោះ GMMTV ត្រូវប្រកាសផ្អាកការងារការថតរឿងជាច្រើនដែលនឹងបណ្តាលអោយខាតបង់ប្រយោជន៍ជាច្រើនសម្រាប់វិស័យសិល្ប:ថៃ។
ទាំងអ្នកគ្រប់គ្រង ក្រុមការងារ និង ហ្វែនៗបារម្មណ៍ពីតារ៉ាទាំងបួនរូបដែលទើបតែឆ្លងកូវីដខ្លាំងណាស់ សង្ឃឹមថាមិនមែនជាប្រភេទកាចសាហាវ ហើយផ្សងអោយចំនួនអ្នកឆ្លងបន្ទាប់មិនច្រើនទៅចុះ សូមអោយគ្រប់គ្នាទទួលបានលទ្ធផលអវិជ្ជមាន ។
អត្ថបទដោយ សា