Nadech ញញឹមជូនពរថ្ងៃកំណើតអ្នកម៉ាក់ Yaya លើកនំខេកទៅជូនទាំងកណ្ដាលយប់….អនាគតកូនប្រសារគួអោយស្រលាញ់ណាស់!! មានរូបភាព
ជាគូរស្នេហ៍តារាមួយគូរទៀតក្នុងវិស័យសិល្បៈដែលគ្រប់គ្នាទន្ទឹងរងចាំថ្ងៃពិសេសខ្លាំងបំផុត ជាគូររបស់ Nadech Kugimiya គូជាមួយនិង Yaya Urassaya ព្រោះកាន់តែយូកាន់តែផ្អែមឡើង ដល់ថ្នាក់គ្រប់គ្នាលើកអោយក្លាយជាគូរអ្នកឈ្លក់វង្វេងនិងស្នេហាទៅហើយ
ជាក់ស្ដែងក្នុងថ្ងៃកំណើតរបស់អ្នកម៉ាក់ Keo កាលពីថ្ងៃទី 10 កុម្ភៈ កន្លងមកបរិយាកាសពោរពេញទៅដោយភាពកក់ក្ដៅនិងភាពគួអោយស្រលាញ់ នៅពេល Yaya បានធ្វើដំណើរមកផ្ទះរបស់ Nadech ព្រមជាមួយនិងនំខេកធំមានក្បាច់ក្បូរយ៉ាងស្រស់ស្អាតមក surprise និងជំរាបសួរម៉ាក់ Keo ទាំងកណ្ដាលយប់
ហើយខាងម៉ាក់ Keo បានសរសេរជាសារយ៉ាងគួអោយស្រលាញ់ថា “ស្រីស្អាតមកជាមួយនិងនំខេកពណ៌ផ្កាឈូកទាំងយប់….ពណ៌ស្រទន់ដូចម្ចាស់តែម្ដង អគុណណាស់កូន Yaya គួអោយស្រលាញ់បំផុត….ស្រលាញ់ណាជូបៗៗៗ”
អាចនិយាយបានថាជារូបដ៏គួអោយអោយត្រជាក់ចិត្តខ្លាំងណាស់ គ្រប់គ្នាដែលបានឃើញរូបនេះហើយសុទ្ធតែប្រាប់ថា Yaya ជាអនាគតកូនប្រសារស្រីរបស់ម៉ាក់ Keo ដ៏គួអោយស្រលាញ់ខ្លាំងណាស់ យកចិត្តទុកដាក់គ្រប់ចំនុចក្នុងថ្ងៃពិសេសថ្ងៃសំខាន់
អត្ថបទដោយ : នីត្តា