ទីបំផុត Weir Sukonwat ឆ្លើយតបត្រង់ទៅត្រង់មករឿងរូបភាពលួចថតជាមួយនិងនារីអាថ៌កំបាំងម្នាក់ថា…..!! មានរូបភាព

មិនទុកអោយបណ្ដាអ្នកលេងបណ្ដាញសង្គមខាតពេលក្នុងការសង្ស័យយូរ សម្រាប់រឿងស្នេហាថ្មីរបស់តារាប្រុសល្បីឈ្មោះ Weir Sukonwat 

ក្រោយក្លាយទៅជាប្រធានបទក្ដៅនៅក្នុងបណ្ដាញសង្គម ពេញមួយសប្ដាហ៍ព្រោះតែរូបភាពថតជាមួយនិងនារីអាថ៌កំបាំងនៅព្រលានយន្ដហោះភូកេត ថែមទាំងមានបង្ហាញខ្លួននៅហាងអាហារដូចគ្នា រហូលដល់គ្រប់គ្នាសង្ស័យនិងចង់ដឹងថាស្រីម្នាក់និងជាអ្នកពិសេសចូលមកព្យាបាលបេះដូងឬយ៉ាងណា

After Footer (Active) - damrei Mr1 Zone2

រហូតមកដល់ពេលថ្មីៗនេះ one entertainment on channel one31 បានបង្ហោះបទសម្ភាសន៍ជាផ្លូវការរបស់ Weir Sukonwat  ទាក់ទងនិងប្រធានបទមួយនេះ ខណៈពេលសាម៉ីខ្លួនធ្វើដំណើរមកចូលរួមកម្មវិធីបើកសម្ភោធ នាឡិកា  TAG Heuer ជំនាន់  AQUARACE ក្នុងឋានៈជា Friend of TAG Heuer សាម៉ីខ្លួនបានព្រមទទួលយ៉ាងត្រង់ៗថា មានអារម្មណ៍ថាភ្ញាក់ផ្អើលដូចគ្នានៅពេលបានឃើញរូបភាពលើកដំបូង ព្រោះមិនចង់អោយលួចថតព្រោះខ្លាចចេញមករូបមិនល្អ តែទោះជាយា៉ងណាក៏យល់

មុននិងបោះសម្ដីចុងក្រោយដោយអារម្មណ៍ល្អថា តាមពិតទៅខ្លួនមិនបានបិតបាំងអ្វីនោះទេ ប្រសិនបើចង់ថតរូបក៏អាចចូលមកសុំថតបានតាមធម្មតា គ្រាន់តែចង់ផ្ដាំរឿងមួយគឺរឿងផ្ទាស់ខ្លួនបន្ទិច ក្រោយពីខាងស្រីមិនមែនជាបុគ្គលសាធារណៈ ហើយចង់អោយយកចិត្តគេមកដាក់ចិត្តយើងផង

អត្ថបទដោយ : នីត្តា