មិនគួរឲ្យជឿ! ស្នេហាជិត៥ឆ្នាំរវាងតារាថៃស្រី Maprang និងមិត្តប្រុសត្រូវបញ្ចប់ដោយរឿងបែបនេះសោះ!

ពិតជាសោកស្ដាយណាស់ ដែលកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីកញ្ញា Maprang បានប្រកាសបញ្ចប់ទំនាក់ទំនងស្នេហានិងមិត្តប្រុសដែលខ្លួនខំសាងឡើងមកជិត៥ឆ្នាំមកហើយ។

ក្នុងនោះផងដែរ តាមរយៈការរៀបរាប់របស់តារាស្រីរូបនេះបញ្ជាក់ឲ្យច្បាស់ថា មូលហេតុដែលនាងសម្រេចចិត្តបញ្ចប់ស្នេហានេះ ព្រោះតែមួយរយៈពេលចុងក្រោយនេះអ្នកទាំងពីរ តែងតែមានបញ្ហានិងគ្នាច្រើន ពិសេសនោះគឺរឿងគ្រួសារ ដោយម្ដាយឪពុកនាង ចាប់ផ្ដើមបង្ហាញអារម្មណ៍មិនពេញចិត្ត ដូច្នេះហើយពួកគេក៏សម្រេចចិត្តវិលមកទាក់ទងគ្នាជាមិត្តធម្មតាវិញ។

ក្រោយពេលមហាជនក៏ដូចជាអ្នកគាំទ្រតារាស្រីរូបនេះ បានទទួលដំណឹងនេះភ្លាម ធ្វើឲ្យគ្រប់គ្នាសម្ដែងការសោកស្ដាយ មិននឹកស្មានថាចំណងស្នេហាដែលមានជិត៥ឆ្នាំ បែរជាត្រូវបញ្ចប់នៅពេលនេះនោះទេ៕

អត្ថបទដោយ៖សុីវលី