បន្ទាប់ពី មានបែកខ្ចាយនៅពេលដែលគេថតបានរូបភាពតារាប្រុសWeir Sukolwat ស្និទ្ធស្នាលជាមួយនារីសក់ខ្លីមួយរូបនៅឯភូកេត។ ថ្មីៗនេះដែរ Weir ក៏បានធ្វើការប្រកាសប្រាប់កាសែតថាលោកពិតជាមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់នោះមែន។ លោកក៏សង្ឃឹមថារឿងផ្ទាល់ខ្លួនរបស់លោកនិងមិត្តស្រីក្រៅសិល្បៈ ជៀសវាការផ្សព្វផ្សាយទៅខាងក្រៅព្រោះលោកមិនចង់ពាក់ព័ន្ធកេរ្ត៍ឈ្មោះមិនល្អដល់មនុស្សដែលខ្លួនស្រលាញ់។
ទន្ទឹមនឹងនេះដែរ លោកក៏សង្ឃឹមថាសម្រាប់អ្នកថតរូបលើកក្រោយគួរតែថតឱ្យបានស្អាតជាងនេះ ។ អ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើលនោះគឺអ្នកចាត់ការផ្ទាល់របស់Bella Ranee បានធ្វើការបានបង្ហោះរូបរបស់Weirនៅក្នុងstory IGរបស់ខ្លួន។ ហ្វេនៗក៏បានសន្មត់ថា Bella និងWeir ពិតជាបែកគ្នាដោយសន្តិភាព ហើយពួកគេក៏Move on រៀងៗខ្លួនដែរមិនមានអ្វីដែលគួរឱ្យបារម្មណ៍នោះឡើយ។
After Footer (Active) - damrei Mr1 Zone2
Eriya