Tle Thanaphon ធ្លាក់ខ្លួនពីតារាល្បីទៅជាអ្នកទោសក្នុងពេលមួយប្រព្រិចភ្នែកបន្ទាប់ពីប្រើអំពើហឹង្សាលើមិត្តស្រីខ្លួន!

ជាការពិតណាស់ រឿងប្រើប្រាស់អំពើហិង្សាគឺជារឿងនរណាៗក៏ស្អប់ខ្ពើមនិងព្យាយាមការពារជនរងគ្រោះហើយដាក់ទោសអ្នកធ្វើអំពើបែបនេះទោះជានរណាជាអ្នកប្រព្រឹត្តិក៏ដោយ ។ មិនខុសគ្នានោះដែរគេក៏ឃើញតារាថៃមួយរូបត្រូវបានបំភ្លេចចោលដោយសារតែមានរឿងអាស្រូវវាយមិត្តស្រីរបស់ខ្លួន។

ពេលនោះដែរ អ្នកដែលជាជនរងគ្រោះបានធ្វើការប្ដឹងទៅលើ Tle Thanaphon ពីបទប្រើប្រាស់អំពើហិង្សាខុសច្បាប់ដោយមានវាយជាំលើមុខ និងខាំដៃរហូតដល់ស្នាម។ មុននឹងមានរឿងអាស្រូវបែបនេះ តារារូបនេះធ្លាប់សម្ដែងក្នុងរឿងល្បីៗជាច្រើនជាមួយនឹងតារាស្រីល្បីដូចជា Pancake  ជាដើម។ ទោះបីជាតារាម្នាក់នេះ មានស្នាដៃល្អច្រើន និងមានទេព្យកោសល្យក៏គេមិនអាចបំភ្លេចអំពើមិនល្អ ធ្វើបាបភេទស្រីនោះឡើយគឺវាជារឿងត្រឹមត្រូវលោកមិនអាចងើបឈរក្នុងវិស័យសិល្បៈវិញបាន។
After Footer (Active) - damrei Mr1 Zone2
Eriya