រដូវកាលគេរៀបការ! តារាកូរ៉េស្រីអតីតសមាជិកក្រុម T-ara Jiyeon ប្រកាសថាខ្លួននឹងរៀបការក្នុងពេលឆាប់ៗនេះ!

បន្ទាប់ពី ក្រុម T-ara បានធ្វើការបំបែកក្រុមទៅ គេក៏ឃើញថាតារាស្រី Jiyeon បានចូលប្រលូកក្នុងផ្នែកសម្ដែងម្ដងដែលធ្វើឱ្យនាងនៅតែមានមុខជាប់ជានិច្ចក្នុងវិស័យសិល្បៈ។ ថ្មីៗនេះ តារាស្រីរូបនេះក៏បានធ្វើឱ្យគេភ្ញាក់តែម្ដងនៅពេលដែលនាងបានប្រកាសថាខ្លួននឹងរៀបការក្នុងពេលឆាប់ៗនេះជាមួយនឹងមិត្តប្រុសដែលជាកីឡាករវាយកូនបាល Hwang Jae Gyun។ ក្នុងនោះដែរ Jiyeon បានសរសេជាលិខិតមួយដល់ហ្វេនៗរបស់នាងហើយក៏បានបង្ហោះនៅក្នុង IG របស់ខ្លួន ។ នៅក្នុងលិខិតនោះ នាងក៏បានបញ្ជាក់ថានាងបានប្រលូកក្នុងវិស័យសិល្បៈតាំងពីក្មេងមិនទាន់ពេញវ័យហើយមកដល់ពេលនាងដល់វ័យ៣០ជាងហើយ ។

នៅពេលដែលនាងធ្លាប់មានអារម្មណ៍ថាគ្មានសុវត្ថិភាពហើយក្នុងពេលដែលពិបាកគឺមានតែហ្វេនៗរបស់នាងដែលធ្វើឱ្យនាងតស៊ូមកដល់ពេលនេះ។ ចំណុចដែលសំខាន់នោះគឺនាងមានគម្រោងរៀបការជាមួយមិត្តប្រុសដែលថែទាំនាងបានល្អ ដែលធ្វើឱ្យនាងសប្បាយចិត្ត និងតែងតែបង្រៀននាងនូវអ្វីដែលថ្មីៗ រួមទាំងការពារ តែងតែគំាទ្រនាងរហូតមក។ ដូច្នេះហើយនាងសង្ឃឹមថាហ្វេនៗនឹងគាំទ្រការសម្រេចចិត្តរបស់នាង ព្រមទាំងជូនពរឱ្យនាងមានសុភមង្គល។
After Footer (Active) - damrei Mr1 Zone2

 Eriya