ពិតណាស់ទោះបីជាសព្វថ្ងៃនេះតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា រៀបការកសាងគ្រួសារហើយក៏ដោយ ក៏មហាជនជាច្រើននៅតែចាប់អារម្មណ៍ ពិសេសនោះគឺលើការតុបតែងខ្លួនរបស់តារាស្រីរូបនេះផ្ទាល់តែម្ដង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមជាច្រើន បាននាំគ្នាចែករំលែករូបភាព តារាចម្រៀងស្រីរូបនេះ ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណីរបស់ជនជាតិកូរ៉េខាងត្បូង ដោយម្នាក់ៗបាននាំគ្នាសរសើរថាអ្នកនាងមើលទៅពិតជាស្រស់ស្អាតដូចតារាចម្រៀង K-pop ក្នុងប្រទេសកូរ៉េអញ្ចឹង។
គួរបញ្ជាក់ផងដែរថា រូបភាពក្នុងឈុតប្រពៃណីជនជាតិកូរ៉េរបស់អ្នកនាង ឱក សុគន្ធកញ្ញា គ្រងនោះគឺគ្រាន់តែជាការថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយតែប៉ុនណោះ៕ តោះ! ចង់ដឹងថារូបនោះស្រស់ស្អាតប៉ុនណា ទៅទស្សនាខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី