ទីបំផុតឈ្នះហើយ! Ploy បញ្ចេញសារជះកំហឹងដល់អ្នកដែលចោទនាងថាជាជនទីបីរវាងWeir និងBella

បន្ទាប់ពីការបែកបាក់គ្នារវាង Weir Sukolwat និង Bella Ranee រួចមក មានអ្នកចំនួនបានចោទប្រកាន់ដល់តារាស្រីវ័យក្មេង Ploy Pattakorn ថាជាជនទីបីក្នុងរឿងការបែកបាក់មួយនេះ។ ទោះបីជា Ploy ព្យាយាមធ្វើការបកស្រាយយ៉ាងណា និងប្ដឹងដល់អ្នកដែលចោទនាងជាច្រើននាក់ ក៏នាងនូវតែទទួលរងនូវការរំខានរួមទាំងត្រូវបានគេធ្វើការជេរប្រម៉ាតនិងរិះគន់តាមបណ្ដាញសង្គម។

ថ្មីៗនេះដែរ ដោយសារតែព័ត៌មានដែល Weir បណ្ដើរសង្សាថ្មីដែលមិនមែនជាអ្នកនៅក្នុងវិស័យសិល្បៈ បានធ្វើឱ្យរឿងពិតបានចេញមកនាងមិនមានការពាក់ព័ន្ធជាជនទី៣អ្វីនោះឡើយ។ ហេតុនេះហើយ Ploy ក៏បានធ្វើការបង្ហោះនៅក្នុង IG របស់ខ្លួនថាទីបំភុតការពិតចេញមកហើយ ចុងក្រោយការពិតតែងតែឈ្នះ ។
After Footer (Active) - damrei Mr1 Zone2
នាងក៏បានបន្តក្នុងសារនោះទៀតថា ឈប់ធ្វើទៀតទៅអ្នកដែលគ្មានការងារធ្វើ ដែលនិយាយពាក្យមិនល្អដាក់នាងទំាងដែលនាងមិនបានធ្វើខុសអី ហើយបង្កើតនូវពាក្យកុហកដែលធ្វើឱ្យអ្នកដទៃឈឺចាប់ ។

 Eriya