ស្អាច​ចឹងនរណាមិនស្រឡាញ់ ! គ្រាន់តែ​តូតា​តែង​ខ្លួន​បែបសាមញ្ញៗដើរផ្សារសោះ ទាក់ទាញ​ដល់ម្លឹង

ពិត​ជាមិនស្អាត​មិនធម្មតាមែន តារាស្រី​សាច់សខ្ចីដូច​សំឡី​កញ្ញា ម៉ាក សែនសូនីតា ដែលបច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ទៅលើសមត្ថភាពនៃការសម្ដែងបានយ៉ាងល្អ នៅក្នុងអាជីពជាតារាសិល្បៈរបស់នាង។

ជាការពិតណាស់ តារាស្រីវ័យក្មេងពេញដោយសមត្ថភាព កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា រូបនេះ មិនត្រឹមតែមានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈជាច្រើននោះទេ សូម្បីតែការប្រកបមុខជំនួញរបស់នាង (ថៅកែហាងមួយកន្លែង) ក៏មានភាពកាក់កបខ្លាំង និងសឹងតែរកពេលសម្រាកគ្មាន។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី  មិនថាជារវល់ខ្លាំងប៉ុណ្ណានោះទេ ក៏តារាស្រីរូបនេះ តែងត្រូវបានគេសង្កេតឃើញថា តែងឆ្លៀតពេលដើរលេងកម្សាន្តជារឿយៗ ដើម្បីបំពេញសេចក្តីសុខនៅក្នុងជីវិត ឲ្យកាន់តែរីករាយនិងស្រស់បំព្រង ហើយបើនិយាយពីស្ទាយ៍លេងខ្លួនរបស់នាង រាល់ពេលចេញក្រៅម្តងៗវិញ ក៏ស្រស់ស្អាតមិនណយនោះដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមការបង្ហោះរូបភាពជាច្រើនសន្លឹករបស់កញ្ញា តូតា នៅលើគណនីហ្វេសប៊ុករបស់នាង ដែលនាងស្ថិតនៅក្នុងផ្សារទំនើបអូឡាំព្យា ក្រុងភ្នំពេញ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ដែលកញ្ញាបានស្លៀកដើរផ្សារនោះផងដែរ។

ក្នុងនោះ តារាសម្ដែងស្រីវ័យក្មេង ស្រស់សោភា ដ៏គួរឲ្យស្រលាញ់រូបនេះ បានតុបតែងខ្លួនជាមួយនឹងស្ទាយ៍បែបសាមញ្ញៗ តែមើលទៅពិតជាគួរឲ្យទាក់ទាញ និងឃ្យូតគួរឲ្យស្រលាញ់តែម្តង។

ក្រោយពីបានឃើញបែបនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនបានធ្វើការខមមិន (Comment) ជាមួយនឹងពាក្យសរសើរ ពីរូបសម្រស់ និងស្ទាយ៍ស្លៀកពាក់របស់នាង ស្ទើរតែគ្រប់គ្នាតែម្ដង៕