មិនអោយលង់យ៉ាងម៉េចបើផ្អែមម្លឹងៗ! Dan Woravet ផុសរូបគូរជាមួយ Pattie មធ្យមទេតែងំត្រង់ caption និងតែម្ដងទឹកសមុទ្រប្ដូររសជាតិបាន! មានវីដេអូ
ជាគូរស្នេហ៍មួយគូរទៀតដែលមើលចិត្តគ្នាបានយូរជាង 10 ឆ្នាំហើយសម្រាប់គូររបស់អ្នកចម្រៀងល្បី Dan Woravet ជាមួយនិងកញ្ញា Pattie Ansumalin ចំណែកឯរឿងផ្អែមល្ហែមវិញមិនបាច់និយាយដល់ទេ គ្មានថយចុះទេមានតែកើនឡើង
ជាក់ស្ដែង Dan ក៏បានផុសរូបគូរជាមួយនិងសង្សាស្រីខ្លួន Pattie ខណៈពេលកំពុងផឹកទឹកជាមួយនិងបរិយាកាសដ៏បរិសុទ្ធនៅមាត់សមុទ្រ កោះភូកេត ដែលមានអមជាមួយនិងឃ្លាសារសរសើរមិត្តស្រីថា “ពន្លឺថ្ងៃពេលមេឃស្រទុំក៏ស្អាតហ្ន តែអូនស្អាតជាងខ្លាំងណាស់ #ងាកក្រសែភ្នែកនៅណាក៏មិនបានដែរ”
ហើយក្រោយមកខាងស្រីបានចូលទៅឆ្លងឆ្លើយវិញភ្លាមៗថា “យកបេះដូងទៅមួយចុះ” ធ្វើអោយហ្វេនៗអ្នកគាំទ្រទ្រាំមិនចូលមកបង្អាប់មិនបាន ទឹកសមុទ្ររសជាតិប្រៃប្រែទៅជាស្ករអស់ហើយ
អត្ថបទដោយ : នីត្តា