ស្អាតហើយប្រសប់ទៀត! Cherry សុខចិត្តផ្អាកពីវិស័យសិល្បៈទៅធ្វើគ្រូបង្រៀន!

មិនធ្លាប់មានតារាប៉ុន្មាននាក់ទេដែលសុខចិត្តផ្អាកពីវិស័យសិល្បៈ ហើយទៅធ្វើការអ្វីដែលថ្មីដូចតារាស្រីដែលមានទាំងសម្រស់និងទេពកោសល្យ Cherry Khemapsorn ។ ថ្មីៗនេះ តារាមួយរូបនេះបានផ្លាស់ប្ដូរបទពិសោធន៍ថ្មីៗដែលក្លាយខ្លួនជាគ្រូបង្រៀនពិសេស។ ក្នុងនោះដែល នាងក៏បានធ្វើការផុសរូបភាពដោយមានcaption ថាគូ្រនិងសិស្សនៃការសាកលវិទ្យាល័យ Kasetsart ដែលជាការបង្រៀនលើកដំបូងរបស់នាង។

នាងក៏បានបន្តទៀតខ្លួនពិតជាសប្បាយចិត្ត និងពេញចិត្តក្នុងការរៀននិងការងារពិតប្រាកដ។ នាងសង្ឃឹមថាខ្លួនអាចចូលរួមដោះស្រាយបញ្ហាបរិស្ថានហើយអាចនឹងជួយឱ្យដឹងពីរឿងទាំងនេះ។ មិនតែប៉ុណ្ណោះ នាងក៏បានប្រាប់ទៀតពិតជាពិបាកណាស់ដែលត្រូវពាក់ម៉ាស់ហើយនិយាយជាច្រើនម៉ោងតែក៏ល្អប្រសើរវិញនៅពេលដែលពាក់ម៉ាស់ដែលល្អក្លិនក្រអូប។
After Footer (Active) - damrei Mr1 Zone2
Eriya