Mai Davika និង Ter លែងថតរូប Pre-wedding សម្រាប់ថ្ងៃបុណ្យ Valentine អញ្ជឹងហ្មង!

បុណ្យ valentine ដែលគូស្នេហ៍មួយរូបណាក៏ត្រៀមក្នុងការប្រារព្ធឡើងតែពីក្នុងភាពរ៉ូមែនទិច មិនខុសគ្នានោះដែរ គូស្នេហ៍តារាល្បី Mai Davika និង Ter Chantwit បានធ្វើការបង្ហោះរូបបង្អួតអ្នកsingle សម្រាប់ថ្ងៃពិសេសមួយនេះ។ ស្នេហារវាងអ្នកទាំងពីរដែលសាងឡើងដោយមានលក្ខណៈនឹងធឹង មិនចេះប្រែប្រួលក្នុងរយៈពេល៤ឆ្នាំមកនេះ  ។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញរូបថតអ្នកទាំងពីរដែលថតនៅលើផ្លូវរថភ្លើងដែលមើលទៅគឺមានលក្ខណៈគួរឱ្យច្រណែនហើយមើលទៅគឺស្មានតែថតរូប Pre wedding ។

After Footer (Active) - damrei Mr1 Zone2
ក្នុងនោះដែរ ក៏មានមិត្តភក្ដិតារាចូលទៅកំប្លែងលេងដូចជា Mint Chalida ក៏បានដាក់ថា Wowwwww ចំណែកឯ Mai ក៏តបវិញថា មិត្តភក្ដិខ្ញុំខ្យូតជាងអ្នកថតជាមួយទៀត។ ហ្វេនៗក៏នាំគ្នាចូលទៅLike និងcomment យ៉ាងច្រើន ដោយភាពគួរឱ្យស្រលាញ់របស់គូស្នេហ៍តារា ហើយក៏គិតថាអ្នកទាំងពីរប្រហែលជាមានដំណឹងល្អក្នុងពេលឆាប់ៗនេះ។

 Eriya