បាច់ផ្កាបង្កប់អត្ថន័យ! Nadech លួចផ្ញើបាច់ផ្កាឱ្យ Yaya ស្ងាត់ៗទាំងព្រឹក!

បន្ទាប់ពីផ្លាស់ប្ដូពីសមាសភាពមិត្តភក្តិជិតស្និទ្ធមកជាគូស្នេហ៍ពិតប្រាកដមក គូស្នេហ៍ល្បីមួយគូនេះបានធ្វើឱ្យរង្គើលពេញបណ្ដាលសង្គម។ ចំពោះគូស្នេហ៍តារាដែល្បីបំផុតប្រចាំប្រទេសថៃ Nadech Kugimiya និង Yaya Urassaya ដែលក្នុងថ្ងៃបុណ្យvalentine នេះដែលបានធ្វើឱ្យហ្វេនក្លឹប NY រំភើបចិត្តមិនតិចទេ។

After Footer (Active) - damrei Mr1 Zone2
ដោយគេឃើញថា Yaya បានធ្វើការបង្ហោះរូបក្នុងstory របស់ខ្លួនអរគុណមិត្តប្រុសដែលបានផ្ញើបាច់ផ្កាមកឱ្យទាំងមិនដឹងខ្លួន ។ គេក៏បានទៅមើលបាច់ផ្កាដែល Nadech ឱ្យនោះគឺជាការទូលីបពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ មិនតែប៉ុណ្ណោះ គេក៏ឃើញថាវាសាកសមទៅនឹងអត្តចរិករបស់ Yaya គឺស្រស់ស្រាយ ពោលពេញទៅដោយសេចក្ដីសុខរួមជានឹងអត្ថន័យជ្រាលជ្រៅនៃសេចក្ដីស្រលាញ់។

Eriya