ប៉ាៗអស់ផ្លូវដើរហើយ! Chompoo ថតវីដេអូយកមកផុសបង្អួតស្វាមីក្នុងថ្ងៃនៃក្ដីស្រលាញ់មានកំលោះតូចដល់ទៅពីរនាក់ជូនផ្កាកូលាប!! មានវីដេអូ

ថ្ងៃនៃក្ដីស្រលាញ់ដែលទើបនិងកន្លងផុតទៅ Chompoo Araya បង្អួតវីដេអូផ្អែមល្ហែមដែលស្វាមីរូបសង្ហា Knot Witsarut អោបបាច់ផ្កាកូលាបយ៉ាងធំមកជូនភរិយារូបស្រស់ អាចនិយាយបានថាគ្រប់ឱកាសបុណ្យទានកម្មវិធីណាក៏ប៉ា Knot តែងតែមាន surprise មកអោយម៉ាក់ៗរហូត រឿងភាពរ៉ូមែនតិចរបស់លោកប៉ាមិនដែលធ្វើតួរងនរណាដូចគ្នា

ហើយការបង្អួតភាពរ៉ូមែនទិចផ្អែមល្ហែមក៏បានធ្លាក់មកដល់កូនប្រុសផងដែរ ដោយជាក់ស្ដែងព្រឹកនេះ (15 កុម្ភៈ) Chompoo បានផុសវីដេអូដែលមានសរសេរឃ្លាថា “smokey” ជាមួយនិងភាពគួអោយស្រលាញ់របស់កូនប្រុសដែលដើរយកផ្កាកូលាបក្រហមមកអោយម៉ាក់ម្នាក់មួយទង ចាប់ផ្កើមដោយបង Shayfa រូបសង្ហាទន់ភ្លន់ដែរដើរកាន់ផ្កាមកជូនម៉ាក់មុន ចំណែកអូន Phayu ក៏រត់មកតាមក្រោយ កូនប្រុសប្រាប់ថារីករាយថ្ងៃនៃក្ដីស្រលាញ់ណាម៉ាក់ៗ ថែមទាំងនៅមានផ្កាកូលាបមកអោយប៉ាៗផងដែរ

After Footer (Active) - damrei Mr1 Zone2

ផ្ទះនេះពិតជាគួអោយស្រលាញ់និងកក់ក្ដៅពិតមែនហើយ មិនចាប់រៀបចំអីធំដុំគ្រាន់តែនៅជុំគ្នាក៏មានក្ដីសុខណាស់ទៅហើយ

អត្ថបទដោយ : នីត្តា