Bow Maylada បង្អាប់ Alek តាមភាសាអ្នកមើលចិត្តគ្នាតែជួបអ្នក comment មិនគិតប្រើពាក្យធ្ងន់ៗដាក់នាងថា….! មានរូបភាព

ទោះបីជាទើបបើកបង្ហាញខ្លួនថាកំពុងមើលចិត្តគ្នា សម្រាប់គូរស្នេហ៍តារាប្រុសស្រីល្បីឈ្មោះ -ZXAlek-Theeradej  ជាមួយនិង Bow Maylada តែក៏មើលទៅដូចជាភាពផ្អែមល្ហែមដែលអ្នកទាំងពីរមានអោយគ្នាទៅវិញទៅមកនិងច្រើនមិនចាញ់គូរដទៃទេ ដល់ថ្នាក់គ្រប់គ្នាបង្អាប់ថាឈ្លក់វង្វេងស្នេហាមិនឈប់សោះ

ជាក់ស្ដែង Bow  ក៏បានចូលទៅ comment បង្អាបរូបភាពរបស់ Alek ក្នុង IG @lekteeradetch នៅពេលខាងប្រុសថតរូបបង្អួតវែនតាថ្មីទើបនិងទិញថា “ចង់បាន”

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែរឿងនេះនៅសុខៗក៏ក្លាយទៅជារឿងដ្រាម៉ាភ្លាមៗ នៅពេលមានអ្នកបណ្ដាញសង្គមម្នាក់បានចូលទៅបង្ហាញការយល់ឃើញក្នុង comment របស់ Bow  ព្រមទាំងថេកអោយ Alek និងអ្នកមា៉ក់របស់កញ្ញា Bow “កុំគិតថាខ្លួនឯងសំខាន់គិតថាមនុស្សជាច្រើនចូលចិត្តឬគាំទ្រ  your couple បើកត្រចៀក បើកភ្នែក បើកខួររៀនមើលខ្លួនឯងខ្លះផងក្រៅពី  recheck ក្រៅពីអ្នកស្គាល់ ឬ fc  របស់ពួកអ្នក​ឯង ដើម្បីមើលថាក្នុង​ websites ផ្សេងៗមានខមិនជាច្រើនទៀតពីអ្នកទូទៅ គេគិតយ៉ាងម៉េចចំពោះគូររបស់អ្នកឯង?? អ្នកឯងនិងបានឃើញកាពិតថា អ្នកស្រលាញ់ក៏មាន អ្នកស្អប់ក៏ច្រើន!!!!

ដល់ពេលហ្វេនៗ បានឃើញហើយក៏មានការទាស់ពាក្យសម្ដីតតាំងគ្នាពេញ IG របស់កំលោះ​ Alek  ហើយក្រោយមក​ Bow បានសម្រេចចិត្តលុបខមិនខាងលើចោលដើម្បីកុំអោយកើតរឿងដ្រាម៉ាការរិះគន់ខ្លាំងជាងនេះភ្លាមៗ

អត្ថបទដោយ : នីត្តា