កាត់ចិត្តទទួលយកស្នេហ៍ថ្មី! Ton បើកបង្ហាញខ្លួនតារាស្រីស្អាតក្នុងថ្ងៃនៃក្ដីស្រលាញ់ស្និតស្នាលផ្អែមល្ហែមអ្នកគាំទ្រជ្រុមជ្រែងម្នាក់និងហើយ! មានរូបភាព

ថែខ្លួនថែបេះដូងអស់ពេលជាយូរសម្រាប់កំលោះរូបសង្ហាយ៉ាង  Ton Ash ដោយក្រោយពីបិតឆាកស្នេហាជាមួយនិងតារាស្រី Taew Nataporn ក៏នៅតែថែខ្លួនអោយនៅទំនេរ ធ្លាប់មានពត៌មានជាមួយនិងនារីផ្សេងខ្លះដែរតែមិនដែលបាននាំមកបង្ហាញខ្លួនថាជាម្នាក់ណាជាម្ចាស់ចិត្តថ្មីនោះទេ

ប៉ុន្ដែថ្មីៗនេះហ្វេនៗសង្ស័យខ្លាំងណាស់ ព្រោះនៅថ្ងៃបុណ្យនៃក្ដីស្រលាញ់ឆ្នាំនេះ អ្នកកំលោះ Ton បានផុសរូបគូរជាមួយនិងតារាស្រីស្អាតម្នាក់ថែមទាំងមានឃ្លារសើបៗដុតចិត្តអ្នកគាំទ្រអោយាកាន់កើតការសង្ស័យខ្លាំងឡើងដល់ថ្នាក់មានអ្នកសួរថាណែនាំខ្លួនតើមែនទេ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងខាងប្រុសបង្ហោះរូបកៀកកើយជិតស្និតគូរជាមួយនិងតារាស្រីស្អាត Fern-Noppachira ដោយមានសារអមជាមួយថា “ក្ដៅបែបនេះគួតែរកបង្អែមផ្អែមត្រជាក់ៗឬក៏រកម្ចាស់ចិត្តល្អទេ”

ហើយខាងស្រីឆ្លើយតបវិញថា “ចាក់ដោត”

រឿងនេះទាំងមិត្តភ័ក្ដិនិងអ្នកគាំទ្រ ដង្ហែរគ្នាចូលទៅចុចឡាយនិងខមិនបង្អាប់យ៉ាងច្រើន ថែមទាំងជ្រុមជ្រែងអោយទាំងគូរស្រលាញ់គ្នាពិតប្រាកដ តែក៏មិនច្បាស់ដែរប្រហែលជា Valentine ឆ្នាំនេះនិងមានមួយគូរទៀត សរុបមកទំនាក់ទំនងរបស់អ្នកទាំងពីររងចាំមើលបន្ដទៀតនិងចាំស្ដាប់សម្ដីពិតចេញពីមាត់របស់សាម៉ីខ្លួនទាំងពីរទៅចុះ

អត្ថបតដោយ​ : នីត្តា