អត់ស្វាមីអត់ទៅ! កូនស្រីសំណព្វចិត្តរបស់ Aff ជូនកាដូរថ្ងៃvalentine ដល់ម្ដាយរបស់ខ្លួនមិនថ្លៃទេតែពោពេញដោយក្ដីស្រលាញ់!

បន្ទាប់ពីមានការលែងលះគ្នារវាងតារាស្រីល្បី និងជាអ្នកម្ដាយដ៏ស្រស់ស្អាត Aff Taksaorn និងអតីតស្វាមី Songkran Techanarong រួច មកAff ខិតខំចិញ្ជឹមកូនរបស់មកតែឯង។ ទោះបីជាតារាស្រីរូបនេះ បានធ្វើការថែទាំកូនរបស់ខ្លួនបានមកយ៉ាងល្អឥតខ្ចោះក្លាយជាម្ដាយគំរូមួយរូបដែលគេមិនសសើរមិនបាន។ យើងក៏ឃើញថាកូនស្រីរបស់នាង​ មើលទៅមានភាពគួរឱ្យស្រលាញ់ និងស្រស់ស្អាតដែលអាចនឹងជាន់ដានប្រលូកវិស័យសិល្បៈដូចម្ដាយរបស់ខ្លួន។

ក្នុងថ្ងៃ valentine នោះដែរ Aff បានបង្ហាញពីភាពគួរឱ្យស្រលាញ់របស់កូនស្រីខ្លួនដែលព្យាយាមរៀបចំផ្កា និងផាត់រូបលើសំបកទូរស័ព្ទដើម្បីឱ្យនាង។ បន្ទាប់ពីឱ្យកាដូរម្ដាយហើយម្ដាយកូនក៏បានហៅភីហ្សាឈីសពីជាន់ញ៉ាំជុំគ្នាដោយសប្បាយចិត្ត ដោយខ្វល់ថាមានឪពុក ឬស្វាមីក្បែខ្លួនឡើយគឺគេទាំំងពីរនាក់រស់នៅដោយមានសេចក្ដីសុខ។
After Footer (Active) - damrei Mr1 Zone2

 Eriya