ផ្ទុះអ៊ីនធើណែតហើយ! ចុងក្រោយជៀសមិនផុត V សមាជិកក្រុមBTS នៅតែឆ្លងជម្ងឺកូវីដ១៩ទាល់តែបាន!

ថ្ងៃនេះមានព័ត៌មានធំមួយដែលធ្វើឱ្យទូទាំងពីភពលោកមានការរង្គោះរង្គើលគឺដោយសារតែសមាជិកម្នាក់របស់ក្រុមល្បីលំដាប់ពិភពលោក​BTSបានឆ្លងនូវជម្ងឺកូវីដ១៩ ។ តាមរយៈក្រុមហ៊ុន Big Hit Music បានចេញនូវសារជាផ្លូវការប្រកាសថា សិល្បកររបស់ខ្លួន បានធ្វើតេស្តPCRហើយរកឃើញវិជ្ជមានកូវីដ១៩ ដែលមានរោគសញ្ញាឈឺកជាដើម។ គេក៏បានបញ្ជាក់ថា V បានធ្វើការចាក់វាក់ស៊ាំងចំនួនពីរដង​ហើយក៏មិនមានចេញរោគសញ្ញាអ្វីដែលមិនធម្មតាដែលគ្រាន់តែក្ដៅខ្លួនបន្តិចនិងឈឺកប៉ុនណោះ។

Big Hit Music បានចេញសារបន្តទៀតថា Vកំពុងតែសម្រាកព្យាបាលនៅផ្ទះ នៅពេលដែលរងចាំឱ្យអាជ្ញាធរខាងសុខាភិបាលចេញបទបញ្ជា។ ក្នុងនោះដែរ គេក៏បានកត់សម្គាល់ថា V បានជួបជាមួយសមាជិកក្រុម BTS នៅថ្មីៗនេះដែរ តែពួកគេបានធ្វើការពាក់ម៉ាស់ មិនមានការពាក់ព័ន្ធស្និទ្ធស្នាលនោះទេ។
សម្រាប់សមាជិកក្រុមផ្សេងទៀតក៏បានធ្វើតេស្តហើយក៏ទទួលបានលទ្ធផលអវិជ្ជមាន។ ដើម្បីបញ្ជាក់ឱ្យហ្វេនទូទាំងពិភពលោកមានការស្ងប់ចិត្ត Big Hit Music ក៏បានធ្វើការធានាថានឹងធ្វើតាមអាជ្ញាធរសុខាភិបាលហើយធ្វើយ៉ាងណាដើម្បីឱ្យVបានទទួលនូវការព្យាបាលល្អបំផុតរហូតដល់ជាសះស្បើយដាច់។
After Footer (Active) - damrei Mr1 Zone2

 Eriya