Dew-Sebastian ប្រើជីវិតគូរបែបសាមញ្ញៗតែលើពីពាក្យថាធម្មតាខាងប្រុសក៏ផ្អែមល្ហែមខាងស្រីក៏ស៊ិចស៊ី…..! មានវីដេអូ

ក្លិនស្នេហ៍ក្រអូបឈ្ងុយឈ្ងប់និងរីកស្រស់បំព្រងក្នុងបណ្ដាញសង្គមអស់គ្មានចន្លោះទេ សម្រាប់ថ្ងៃនៃក្ដីស្រលាញ់ឆ្នានេះដែលគ្រប់គ្នាបង្អួតក្ដីស្នេហ៍ដាក់គ្នាទៅវិញទៅមក ហើយក៏មិនអាចបំភ្លេចបានចំពោះគូរស្នេហ៍ផ្អែមល្ហែមយ៉ាង Dew Arisara ដែលមានរូបភាពស្វីតៗជាមួយនិងកំលោះ Sebastian Lee មកផ្ញើរហ្វេនៗអ្នកគាំទ្របានឃើញនិងញញឹមតាម

ដោយខាងស្រីបានផុសរូបភាពនៅក្នុង IG ព្រមជាមួយនិងឃ្លាសារក្នុងន័យថា  “MY simple St.Valentine’s អ្វីដែលខ្ញុំអោយគាត់….ហើយអ្វីដែលគាត់អោយខ្ញុំ លើសពីការរំពឹងទុកទៅទៀត ក្ដីស្រលាញ់របស់ពួកយើងមានច្រើនបែបច្រើនយ៉ាងប៉ុន្ដែក៏នៅតែជាក្ដីស្រលាញ់”

After Footer (Active) - damrei Mr1 Zone2

Dew-Sebastian បណ្ដើរគ្នាទៅញុំាបាយល្ងាចក្នុងថ្ងៃនៃក្ដីស្រលាញ់ ព្រមទាំងជប់លៀងឆ្លងថ្ងៃកំណើតអោយមិត្តភ័ក្ដិផងដែរ ទោះបីជាមើលទៅសាមញ្ញតែសូមប្រាប់ថាផ្អែមជាងទឹកឃ្មុំទៅទៀត បាច់ផ្កាកូលាបរៀបចំមួយអស់ដៃដូចដើម ហើយខាងស្រីក៏ស៊ិចស៊ីខ្លាំងណាស់ដែរ

អត្ថបទដោយ : នីត្តា