ស្អាតទាំងកាយស្អាតទាំងចិត្ត! Sririta ក្រាបសំពះបាត់ជើងម្ដាយនិងពោលពាក្យចេញពីបេះដូងរបស់កូនស្រីម្នាក់នេះ! មានរូបភាព
ជារូបភាពដែលធ្វើអោយបណ្ដារអ្នកគាំទ្រជ្រួលជ្រាបពីជម្រៅចិត្តទៅតាមគ្នា សម្រាប់សកម្មភាពដ៏សែនកក់ក្ដៅនៅក្នុង IG @sriritajensen របស់អ្នកម៉ាក់រូបស្រស់ Sririta Jensen
ដោយរូបភាពមួយសន្លឹកនោះត្រូវបានគត់ត្រាទុកនៅពេលសាម៉ីខ្លួនកំពុងតែក្រាបមុខដៃប្រណមសំពះដល់បាតជើងរបស់អ្នកម្ដាយអស់ពីចិត្ត ដើម្បីសម្ដែងក្ដីស្រលាញ់ក្នុងថ្ងៃ Valentine’s Day 14 កុម្ភៈ 2022
ជាមួយគ្នានេះផងដែរ Sririta បានសរសេរសារពេញទៅដោយអត្ថន័យជ្រាលជ្រៅ បរិយាយពីឱកាសពិសេសនេះថា “បេះដូងរបស់កូន ម៉ាក់អោយពរថ្ងៃនៃក្ដីស្រលាញ់ចា”
មិនត្រឹមតែមានហ្វេនៗចូលមកចុចឡាយអោយបេះដូងចំពោះក្ដីស្រលាញ់របស់ Sririta នោះទេតែខាងមិត្តភ័ក្ដិអ្នកសម្ដែងក៏ចូលទៅកោតសរសើរពីក្ដីស្រលាញ់របស់នាងធម្មតាៗតែកក់ក្ដៅ
អត្ថបទដោយ : នីត្តា