មួយឆ្នាំបានតែម្ដងទេ! Aum Patcharapa ធ្វើអោយបណ្ដារអ្នកគាំទ្រឆ្អែតចិត្តជាងឆ្អែតបាយព្រោះតែ…..ហៃសូ Pok អង្វរលន់តួខ្លាំងពេក!! មានវីដេអូ

ទោះបីជាមានផុសរូបឬវីដេអូបំពេញភាពផ្អែមល្ហែមអោយគ្នាខ្លះ សម្រាប់គូរស្នេហ៍តារាស្រីល្បីឈ្មោះ Aum Patcharapa ជាមួយនិងអ្នកមានស្ដុកស្ដមយ៉ាង Pok-President Wong ប៉ុន្ដែគ្មានលើកណាដែលធ្វើអោយហ្វេនៗឆ្អែតចិត្តបានដូចលើកនេះដែរ

ជាក់ស្ដែងហៃសូ Pok បានបង្ហាញកន្លែងស្វីតដែលខ្លួនខំអង្វរលន់តួសង្សាស្រីខ្លួនយ៉ាងខ្លាំង ដោយចង់អោយខាងស្រីថើបថ្ពាល់អោយបានត្រជាក់ចិត្តក្នុងថ្ងៃនៃក្ដីស្រលាញ់កន្លងមកនេះ ហើយខាង Aum ក៏ដាក់អោយមួយខ្សឺតបង្ហាញជាសាធារណៈ ធ្វើអោយហៃសូ Pok លាន់មាត់ខ្លួនឯងថាមួយឆ្នាំបានតែម្ដងទេ

After Footer (Active) - damrei Mr1 Zone2

ផ្អែមយ៉ាងនេះ មិនអោយគ្រប់គ្នាចង់ឃើញថ្ងៃពិសេសថ្ងៃមង្គលរបស់អ្នកទាំងពីរយ៉ាងម៉េចកើតទៅ

អត្ថបទដោយ : នីត្តា