John ស្រលាញ់មិត្តស្រីខ្លាំងកម្រិតណាបានដល់ថ្នាក់ពោលពាក្យមួយឃ្លានេះជាសាធារណៈមុខបណ្ដាជន!! មានវីដេអូ

John Chindachot ផ្អែមណាស់ជះពាក្យស្វីតដាក់សង្សាស្រី Petch Phiphatchara ជួបហើយពេជ្រទឹកល្ងដែលអាចបំភ្លឺបានក្នុងពេលងងឹត

ជា​គូស្នេហ៍​មួយ​គូ​ទៀត​ដែល​មិន​ស្រើបស្រាល​តែ​ផ្អែមល្ហែម​និង​កក់ក្តៅ​គ្រប់ពេល​ សម្រាប់គូររបស់តួឯកប្រុស John Chindachot​ និងមិត្តស្រីស្អាត Petch Phiphatchara  ដែលពេលនេះក្ដីស្នេហ៍ផ្អែមល្ហែមនិងកក់ក្ដៅដល់បេះដូងមកផ្ញើរដល់អ្នកអត់គូរបានច្រណែនជាប់រហូត យ៉ាងជាក់ស្ដែងក្នុងថ្ងៃ 14 កុម្ភៈ ខាងប្រុសបានជះភាពផ្អែមល្ហែមដល់មិត្តស្រី អាចនិយាយបានថាផ្អែមណាស់ផ្អែមដល់ថ្នាក់អាចសម្លាប់ស្រមោចបាន

After Footer (Active) - damrei Mr1 Zone2

ក្នុងថ្ងៃនៃក្ដីស្រលាញ់កន្លងមកនេះ John បានផុសរូបភាពខ្លួនឯងនិងមិត្តស្រីឈរមើលកាំជ្រួចយ៉ាងរ៉ូមែនទិច ព្រមជាមួយនិងសារផ្អែមល្ហែមថា “*XO គាត់ថា ពេជ្រទឹកស្អាត និងបញ្ចេញពន្លឺទោះបីជានៅក្នុងទីងងឹតក៏ដោយ ហើយខ្ញុំគិតថាវាជាការពិត ព្រោះខ្ញុំបានជួបនិងពេជ្រមួយគ្រាប់និងហើយ….រីករាយថ្ងៃនៃក្ដីស្រលាញ់ អ្នកនាង @pipa_________  #jindaxpipa”

នៅពេលខាងស្រីឃើញសារនិងហើយក៏ប្រញាប់ចូលទៅឆ្លើយត​បវិញថា “សរសេរយ៉ាងណាក៏ប្រហែលជាមិនឈ្នះបងទេ”

មិត្តៗនិងអ្នកគាំទ្រដង្ហែរគ្នាចូលទៅអោយបេះដូងយ៉ាងច្រើន ព្រមទាំងបង្អាប់ខាងប្រុសងើបមុខមិនរួចទេ

អត្ថបទដោយ : នីត្តា