តើនរណាជាអ្នកកាន់ពានចុងក្រោយ! Bella, Baifern, Davikah និងតារាស្រីល្បីផ្សេងទៀតជាប់ជម្រើសពានតួសម្ដែងស្រីល្អបំផុតរបស់ Thailand Zocial Awards 2022
តារាស្រីល្បីៗជាច្រើនរូបត្រូវបានហ្វេនvoteដើម្បីកាន់ពានតួសម្ដែងស្រីល្អបំផុតដែលមានតែមួយសម្រាប់កម្មវិធីទទួលពាន Thailand Zocial Awards 2022 ។ នៅខាងក្រោមនេះជាតារាស្រីដែលបានជាប់ជម្រើសហើយគេរងចាំមើលតារារូបណាដែលបានទទួលពានមួយនេះ។
Baifern Pimchanok
តារាស្រីល្បីទេព្យកោស្យខ្ពស់ Baifern Pimchanok បង្ហាញភាពគួរឱ្យស្រលាញ់ និងកំប្លុកកំប្លែងរបស់ខ្លួននៅក្នុងរឿង “46 Days”។
តារាស្រីកំពុងតែមានប្រជាប្រិយភាព Bow Maylada ក៏នៅក្នុងជម្រើសក្នុងការទទួលពាន ដោយនាងបានសម្ដែងរឿងជាមួយនឹង Nadech Kugimiya ក្នុងរឿង “To Me, It’s Simply You” ។
តារាស្រីជើងចាស់Anne Thong Prasom បានធ្វើការសម្ដែងក្នុងរឿងជាមួយតារាប្រុសវ័យក្មេង James Jirayu ក្នុងរឿង Are We Alright?