មិនអោយស្រលាញ់ខ្លាំងយ៉ាងម៉េចបើអូន Kawin កូនប្រុស Sririta ទើបតែប៉ុន្មានខួបសោះឆ្លាតយ៉ាងនិងហើយចេះសូត្រមន្ដសំពះព្រះបានគ្នានិងម៉ាក់ៗ…..! មានវីដេអូ

ជាសកម្មភាពដ៏គួអោយខ្នាញ់និងធ្វើអោយត្រជាក់ចិត្តត្រជាក់បេះដូងបំផុត សម្រាប់វីដេអូដែលអ្នកម៉ាក់រូបស្រស់ Sri Rita Jensen យកមកបង្ហោះក្នុង IG @sriritajensen  ដោយបង្ហាញអោយឃើញសកម្មភាពរបស់ខ្លួនជាមួយកូនប្រុសតូច អូន Kawin ខណៈពេលកំពុងអង្គុយសូត្រមន្ដជាមួយគ្នាក្នុងបន្ទប់ព្រះ

ដោយ Sririta ប្ដូរខ្លួនពីតារាសម្ដែងស្រីល្បីឈ្មោះមកជាអ្នកម៉ាក់ជាផ្លូវការ ហើយ​ក៏ជាពេលវេលាមួយដែលត្រូវបង្ហាត់បង្រៀនកូនអោយដឹងពីវិធីសមាធិ និងសូត្រនមោ 3 ចប់យ៉ាងយកចិត្តទុកដាក់

After Footer (Active) - damrei Mr1 Zone2

ខណៈពេលដែរខាងកំលោះតូចអូន Kawin ចូលរួមសហការណ៍បានយ៉ាងល្អ ព្រោះមិនត្រឹមតែអូនតូចអង្គុយនៅស្ងៀមៗនោះទេ តែសកម្មភាពខ្លះៗក៏ដូចជាកំពុងធ្វើតាមអ្នកម៉ាក់លើកដៃសំពះសូត្រមន្ដដែរ

វីដេអូនេះធ្វើអោយបណ្ដារអ្នកគាំទ្រអ្នកស្រលាញ់ក្មេងកោតសរសើរនិងលង់ស្រលាញ់អូនកាន់តែខ្លាំងឡើងទ្វេដងទៀត ហើយក៏ពេញចិត្តចំពោះវិធីបង្ហាត់បង្រៀនកូនរបស់ម៉ាក់ៗផងដែរ

អត្ថបទដោយ : នីត្តា