ញញឹមញញែមណាស់! Son Ye Jin ទើបតែចេញមុខតាមកាសែតនិយាយពីគូដណឹ្តង Hyun Bin លើកដំបូងបន្ទាប់ពីប្រកាសរៀបការមក!

ប៉ុន្មានថ្ងៃមុននេះ រឿងដែលធ្វើឱ្យកាសែតទូទាំងពិភពលោកមានការរំជើបរំជួល នោះគឺការប្រកាសរៀបការរវាងតារាសម្ដែងល្បីបំផុតនៅកូរ៉េ Hyun Bin និងSon Ye Jin។ បន្ទាប់ពីអ្នកទាំងពីរបានថតរឿងដ៏ល្បីប្រចាំអាស៊ី Crash Landing on You រួមមកអ្នកទាំងពីរក៏បានធ្វើការសេពគប់គ្នាបើកជំហរ។ ការទាក់ទងនោះមិនដល់២ឆ្នាំផង គូស្នេហ៍មួយគូនេះក៏បានសម្រេចចិត្តប្រាប់ទៅហ្វេនៗរបស់ខ្លួនថាពួកគេសម្រចចិត្តកាន់ដៃគ្នាដោយស្របច្បាប់ និងស្រលាញ់គ្នាដល់ចាស់។

ថ្មីៗនេះដែរ Son Ye Jin ក៏បានចេញមុខជាសាធារណៈលើកដំបូងបន្ទាប់ពីការប្រកាសរៀបការ ដើម្បីធ្វើការផ្សព្វផ្សាយរឿងថ្មីរបស់នាង ‘Thirty-nine’។ ក្នុងនោះដែរ នាងក៏បានលើកឡើងរឿងរៀបការរបស់ខ្លួនជាមួយគូដណ្ដឹងដោយនាងបញ្ជាក់ថាប្រហែលជាព្រេងវាសនាដែល ធ្វើឱ្យនាងបានជួបគូពិតហើយនាងក៏អរគុណដល់អ្នកដែលផ្ញើសារអបអរសារដល់នាង។
After Footer (Active) - damrei Mr1 Zone2

Eriya