កើតហើយកូនស្រីរបស់តារាប្រុសលោក Boy Pisanu ទើបកើតមិនទាន់បានប៉ុន្មានថ្ងៃផង លោកយាយក៏បានយកមាសទាំងដុំមកជាអំណោយចងដៃចៅស្រីទៅហើយ ពិតជាកូនមាសកូនពេជ្រកើតភ្លាមបានមាសភ្លាមមែន។
ដោយតារាប្រុសលោក Boy Pisanu គឺជាពិធីករនិងជាអ្នកសម្ដែងដ៏មានវោហារ៍សព្ទមួយរូបក្នុងសិល្បៈថៃ។ រូបលោកបានមានចំណងស្នេហារៀបអាពាហ៍ពិពាហ៍ជាមួយភរិយាជាជនជាតិស្វីសឈ្មោះ Amanda ពេលនេះភរិយារបស់លោកបានសម្រាលកូនតូចកូនដំបូងហើយ។ កូនដំបូងរបស់លោកគឺជាកូនស្រីដាក់ឈ្មោះឲថា Freyaa ស្រស់ស្អាតគួរឲស្រលាញ់ បានទទួលការចងដៃពីលោកយាយជាមាសមួយដុំសម្រាប់គួចព្រលឹងចៅតាមប្រពៃណីផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ