Dew Arisara ដេញវេលាមង្គលកាបានហើយប្រទេស 2 នេះជាជម្រើស…..ហេតុផលមិនជ្រើសរើសប្រទេសថៃព្រោះ…..! មានរូបភាព

ត្រៀមខ្លួនក្លាយជាកូនក្រមុំរួចជាស្រេចហើយសម្រាប់តារាសម្ដែងស្រីតួឆ្នាស់ឆ្នើម Dew Arisara ក្រោយពីសង្សាកំលោះអ្នកជំនួញរូបសង្ហា Sebastian Lee បានធ្វើ surprise លត់ជង្គង់សុំរៀបការនៅវាលសមុទ្រខ្សាច់កាលពីថ្មីៗនេះ ជាក់ស្ដែងនៅក្នុងកម្មវិធី ចុងសប្ដាហ៍ផ្អែមមាត់ នៅក្នុងយូធូប Dew បានមកជាភ្លៀវកិត្តិយសនិយាយពីការសុំរៀបការ ដោយមានអ្នកចាត់ផ្ទាល់ខ្លួនជាពិធីកសម្ភាសន៍កូនស្រីជាទីស្រលាញ់ក្នុងក្រុម

ដោយ Dew បាននិយាយរៀបរាប់ថានៅក្នុងថ្ងៃនិងខ្លួនឯងមិនបានដឹងរឿងអ្វីសោះឡើយពីសង្សា ប៉ុន្ដែដូចជាមានប្រផ្នូលថាដំណើរកំសាន្ដនេះ Sebastian Lee ច្បាស់ជាសុំខ្លួនរៀបការ ប៉ុន្ដែទាំងអស់នេះខាងប្រុសគាត់បានរៀបចំអស់ហើយទាំងរឿងចិញ្ចៀននិងរបស់របរផ្សេងៗ ព្រមទាំងប្រាប់ថាមានមោទនភាពណាស់ដែលសង្សាធ្វើដើម្បីខ្លួនបែបនេះ ថែមទាំងប្រាប់ទៀតថាហេតុផលដែល Sebastian Lee ជ្រើសរើសសុំរៀបការក្នុងថ្ងៃចូលឆ្នាំសកល ព្រោះតែជាការចាប់ផ្ដើមរឿងល្អៗក្នុងជីវិតថ្មី

After Footer (Active) - damrei Mr1 Zone2

ក្រៅពីនេះអ្នកចាត់ការនៅមានលួចសួរពីតម្លៃចិញ្ចៀនពេជ្រគ្រាប់ធំលើដៃនាង ហើយ Dew បានប្រាប់ថាចិញ្ចៀន 5 ការ៉ាត់ តម្លៃជិត 8 ខ្ទង់ ។ ហើយខាងបងអ្នកចាត់ការបន្ដសំនួរទៀតទាក់ទងនិងគម្រោងការរៀបការផ្សេងៗ ត្រៀមទៅដល់ណាហើយ សាម៉ីខ្លួនបានបង្ហើបប្រាប់ថាចំនុចដំបូងពិធីរៀបការនិងមិនធ្វើនៅក្នុងប្រទេសថៃទេ ប៉ុន្ដែនិងរៀបចំនៅប្រទេសតៃវ៉ាន់ និងប្រទេសមួយទៀតនាងនិងសង្សាកំពុងសម្លឹងមើលថាប្រទេសណាមួយទៀត ព្រមទាំងប្រាប់ហេតុផលដែលមិនបានរៀបចំនៅប្រទេសថៃ ព្រោះ Sebastian Lee មានគម្រោងផែនការរៀបការក្នុងក្ដីស្រម៉ៃរបស់គាត់ផ្ទាល់ខ្លួនឯង

ចុងក្រោយ បងអ្នកចាត់ការនិយាយជាមួយនិង Dew ថាសប្បាយចិត្តដែលបានឃើញ Dew ក្លាយជាកូនក្រមុំហើយមានអ្នកមើលថែគាត់ សប្បាយចិត្តខ្លាំងណាស់ សូមអោយប្អូនមានក្ដីសុខសុភមង្គលក្នុងជីវិតគូរ…..អាចមើលពេញបាននៅក្នុងកម្មវិធី รายการสับปากหวานเจี๊ยบ

អត្ថបទដោយ : នីត្តា