អូអញ្ជឹងសោះ! Esther មិនហ៊ានតែងខ្លួនស៊ិចស៊ីគឺដោយសារតែមូលហេតុនេះសោះ!

មិនគួរឱ្យជឿទេ ចូលប្រលូកសិល្បៈរាប់សិបឆ្នាំតែមិនដែលឃើញ តារាស្រីរូបស្រស់ Esther​ Supreeleela តែងខ្លួនស៊ិចស៊ី ហើយផុសបង្អួតរាងដូចតារាផ្សេងទៀតសោះ។ សម្រាប់តារាស្រីរូបនេះដែរ ក៏អាចចាត់ទុកថាជាតួឯកស្រីវ័យក្មេងដែលមានគេច្រណែនមិនតិចទេចំពោះរាងដ៏ស្រស់របស់នាង។ ថ្មីៗនេះ Esther ក៏បានប្រាប់ថាការពិតនាងមិនចង់ស្លៀកឈុតស៊ិចស៊ីដោយសារតែនាងមានអារម្មណ៍ថាខ្មាស់អៀន ដោយមិនធ្លាប់ឃើញខ្លួនបែបនឹងហើយដូចជាកំប្លែងៗម៉េចមិនដឹងទេ។

នៅពេលដែរថតរូបហើយមើលខ្លួនឯងក្នុងកញ្ចក់ទៅចេះតែមានអារម្មណ៍ថាចង់សើចទៅលើអ្វីដែលខ្លួនបានកំពុងធ្វើ។ អញ្ជឹងហើយទើបមកដល់ពេលនេះមិនបានផុសរូបថតស៊ិចស៊ីបញ្ជេញរាងដូចមិត្តភក្ដិតារាដែលតែងតែផុសរូបខ្លួនក្នុងឈុតប៊ីគីនីជាដើម។
After Footer (Active) - damrei Mr1 Zone2
Eriya