Alek ខឹងពេកចេញសារមួយខ្លីតែខ្លឹមថាស្នេហាខ្លួននៅតែស្វីតនិងគង់វង្សជានិរន្តន៍ទោះបីមានព្យុះភ្លៀងអ្វីក៏ដោយ!

ទោះបីជាមិនបានប្រកាសជាសាធារណៈថាកំពុងសេពគប់គ្នានិងប្រើប្រាស់ពាក្យមិត្តស្រីមិត្តប្រុសដូចគូស្នេហ៍តារាផ្សេងទៀតក៏គេឃើញតារាស្រីមុខស្រទន់ Bow Maylada និងតារាប្រុសសង្ហា Alek Theeradeth កាន់តែស្វីតពីមួយថ្ងៃទៅមួយថ្ងៃ។ ទោះបីមានគេរិះគន់លើទំនាក់ទំនងមួយនេះក៏ដោយ ក៏អ្នកទំាងពីរមិនខ្វល់ហើយក្នុងថ្ងៃvalentine ក៏បានធ្វើការsurprise ឱ្យគ្នាផងដែរ។ នៅក្នុងនោះដែរ Bow បានផុសក្នុងIG របស់ខ្លួនពីផ្កាមួយបាច់ដែលធ្វើឱ្យនាងsurprise ព្រោះAlekប្រាប់ថាមិនចង់ខ្ជះខ្ជាយលុយលើរឿងផ្កានឹង។

ចំណែកឯថ្មីៗនេះទៀតគេក៏ឃើញAlek ផុសរូបផ្កាកុលាបពណ៌ខ្មៅដែលធ្វើឱ្យគេចូលទៅcommentយ៉ាងច្រើន។ គេក៏បានធ្វើការបកស្រាយនូវន័យពីក្រោយផ្កាកុលាបពណ៌ខ្មៅនេះដែលមានន័យស្នេហ៍ជានិរន្តន៍ ព្រមទាំងផ្កាតែមួយមានន័យថាBow ជាមនុស្សតែម្នាក់គត់ដែលAlekស្រលាញ់។
After Footer (Active) - damrei Mr1 Zone2
Eriya