សុំរៀបបានសម្រេចមែនតែឥលូវនេះសង្សារបស់ Toomtam ផ្លាស់ប្ដូរចម្លើយខ្លួនប្រាប់ថាមិនទាន់ត្រៀមចិត្តរួចទៅវិញ!
នៅក្នុងថ្ងៃvalentines ខាងបណ្ដាញក៏មានការផ្ទុះដោយសារតែតារាប្រុសល្បី Toomtam Yuttana បានលុតជង្គុងមិត្តស្រីរបស់ខ្លួន Ali Attrinya ដើម្បីរៀបការហើយការទទួលចម្លើយយល់ព្រមពីនាង។ តែនៅពេលគេដែលនំាគ្នាធ្វើការតាមដានថាអ្នកទំាងពីរនឹងរៀបការពេលណាដែរ គេក៏ឃើញថាមិនមានចម្លើយនោះទេ។ ដោយថ្មីៗនេះ Ali ដែលជាមិត្តស្រីរបស់Toomtam ក៏បានបើកចិត្តនិយាយថាខ្លួនពិតជាភ្ញាក់ផ្អើលក្នុងពេលនោះហើយក៏បានយល់ព្រមដោយគិតថានឹងធ្វើការកក់កន្លែងនិងរៀបចំផែនការរៀបការ។