វិលទៅរកពេលChompoo Araya នៅជាក្មេងស្រីដែលពុំទាន់ល្បីរហូតមកដល់ពេលនេះជាម្ដាយរបស់កូនបីនាក់ហើយ!

តារាសម្ដែងស្រីនិងកំពូលហ្វេសិន Chompoo Araya អាចនិយាយបានថាជោគជ័យទាំងក្នុងរឿងការងារ និងផ្ទាល់ខ្លួន។ សម្រាប់តារារូបនេះពេលនេះដែរ ក៏មានអ្វីៗគ្រប់យ៉ាងរួមទាំងហ្វេនៗ និងប្រជាប្រិយភាពដែលមិនអាចនឹកស្មានដល់។ ដោយមិនប៉ុន្មានខែនោះទេ Chompoo នឹងសម្រាលកូនម្នាក់ទៀតដែលជាកូនស្រីបូករួមនឹងកូនប្រុសពីរនាក់ និងស្វាមីដែលស្រលាញ់នាងបានធ្វើឱ្យនាងមើលទៅជានារីដែលមានសុភមង្គលជាទីបំផុត។

ថ្មីនេះដែរ ប្រហែលជាពេលវេលាដែលនាងមានអារម្មណ៍រំជើបរំជួល និងលាយឡំអារម្មណ៍ច្រើនទើបនៅសុខៗនាងក៏បានបង្ហោះរូបខ្លួនកាលពីក្មេង។ ក្នុងនោះដែរ​ នាងក៏បានដាក់caption ថា អាចមកដល់ថ្ងៃនេះបានគឺមានចាប់ផ្ដើមពីមួយជំហានទៅមួយជំហាន ហើយក៏អរគុណដល់រឿងគ្រប់បែបយ៉ាង។
After Footer (Active) - damrei Mr1 Zone2

Eriya