បន្ទាប់ពីមានការិះគន់ពីសំណាក់អ្នកនៅក្នុងបណ្ដាញសង្គមទៅលើទំនាក់ទំនងស្នេហារវាង Marie Berner និងតារាចម្រៀងប្រុស Pitt Kachai ដែលគេនាំគ្នាថាស្នេហាអ្នកទំាងពីរមិនគង់វង្សនោះទេ។ ថ្មីៗនេះដែរ Pitt ក៏បានចេញមុខមកនិយាយចំៗពីរឿងទំនាក់ទំនងរបស់ខ្លួននិងមិត្តស្រីMarie Berner។ គេក៏បានសួរថាអ្នកទាំងអាចប្រកាសជាសាធារណៈថាខ្លួនកំពុងសេពគប់គ្នាបានទេ Pitt ក៏ប្រាប់ទៅវិញថាប្រាកដណាស។
មិនតែប៉ុណ្ណោះ គេក៏សួរបញ្ជាក់ទៀតថាមានអារម្មណ៍បែបណានៅពេលដែលគេរិះគន់ទំនាក់ទំនងរបស់ខ្លួនបែបនេះ? លោកក៏បានប្រាប់ថាពួកគេកំពុងរៀនពីគ្នា ហើយពេលនេះដែរព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការនៅជាមួយគ្នាដោយចុះសម្រុង។ ទន្ទឹមនឹងនេះដែរ លោកក៏ជឿជាក់ថាទំនាក់ទំនងទៅខាងមុខទៀតមិនដឹងជាយ៉ាងណាទេគឺមានតែទៅតាមពេលវេលាកំណត់មិនអាចទាយមុនបានទេ។
After Footer (Active) - damrei Mr1 Zone2
Eriya